សាហាវយ៉ាងនេះ! កូនប្រុសកាប់ឪពុកបង្កើត៣ខ្វែវស្លាប់ក្នុងថ្លុកឈាម                                           

July 25, 2018 25


ស្វាយរៀង ៖  វាពិតជាសាហាវហួសពេកក្រៃ កូនប្រុសអប្រិយ៍លើកដៃប្រល័យជីវិតឪពុកបង្កើត៣កាំបិតខ្វែវឱ្យក្ស័យជីវិតក្នុងថ្លុកឈាម នៅគ្រាដែលឪពុកផឹកស្រាស្រវឹងរករឿងឈ្លោះប្រកែកតិចតួចជាមួយប្រពន្ធ(ម្តាយ) បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិនិងសមត្ថកិច្ច ហើយកូនប្រុសនោះក៍ដាក់មេប្រូចបាត់ស្រម៉ោលតែម្តង។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍រន្ធត់ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ០៦ៈ៣០ នាទីល្ងាច នៅចំណុចភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានប្រាប់ថា ករណីឃាតកម្មមួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ផល ឆាយយ៉ា ភេទ ប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។  ឈ្មោះនេះបានធ្វើសកម្មភាពដោយយកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ សុក មន អាយុ៥៦ ឆ្នាំ ជាតិ ខ្មែរ មុខរបរ ធ្វើស្រែ ដោយកាប់ត្រូវ ចំនួន៣កាំបិត ត្រូវចំដើមទ្រូងមួយកាំបិត ស្មាខាងឆ្វេងមួយកាំបិត និង ត្រូវចំ ក មួយកាំបិត បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ទាំងវត្ថុតាងតែម្តង ។
សមត្ថកិច្ចបសនបញ្ជាក់ មូលហេតុៈ ដោយសារជនរងគ្រោះស្រវឹងស្រាហើយ មកដល់ផ្ទះស្រែកជេរស្តីប្រពន្ធនិងកូន ធ្វើឱ្យកូនប្រុសនោះអត់ទ្រាំមិនបានក៍យកកា៕បិតខ្វែវកាប់មកលើឪពុកតែម្តងទៅ ។ 
សមត្ថកច្ចបញ្ជាក់ថា នៅវេលាម៉ោង០៨ៈ០០នាទីយប់ បន្ទាប់ពីទទួលបានព័ត៌មាន ពីលោកអធិការនគរបាលស្រុកស្វាយទាប កម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ បានចុះមកដល់កន្លែងកើតហេតុសហការជាមួយកម្លាំងជំនាញអធិការស្រុក ស្វាយទាប ដើម្បីស្រាវជ្រាវរកទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

Loading...