ឧកញ៉ាស៊ឹង សំអុល, តុប វីដា, ប៉ោ សំអឿន បានបញ្ជាអោយរថយន្តបាកុង ចេញពីព្រៃកុងៗ មកទីរួមស្រុកកោះញែកវិញកាលពី ម៉ោងជាង៥ល្ងាចថ្ងៃទី១៤

August 16, 2018 75

ខេត្តមណ្ឌលគិរី៖ ឧកញ៉ាស៊ឹង សំអុល, តុប វីដា, ប៉ោ សំអឿន បានបញ្ជាអោយរថយន្តបាកុង ចេញពីព្រៃកុងៗ មកទីរួមស្រុកកោះញែកវិញកាលពី ម៉ោងជាង៥ល្ងាចថ្ងៃទី១៤ខែសីហាឆ្នាំ២០១៨ នេះក្រោយពីបែកធ្លាយពីសកម្មភាពឧកញ៉ាទាំង៣ថាបាន កេណ្ឌប្រមូលប្រជាពលរដ្ឋ និងយករថយន្តបាកុង ត្រាក់ទ័រ កាឡេថងជាច្រើនគ្រឿងទៅអូស និងដឹកឈើ នៅព្រៃកុងៗ ដែនជម្រកសត្វភ្នំព្រេច ហើយសមត្ថកិច្ចបានចុះទៅបង្ក្រាប ស្រាប់តែមានអ្នកផ្តល់ដំណឹងដល់ឈ្មួញ ទើបគេឃើញរថយន្តបាកុង ត្រាក់ទ័រ និងកាឡេថង មួយចំនួនរត់ទៅជ្រកនៅក្នុងក្រុមហ៊ុនដាយថាន ។ ដោយឡែករថយន្តបាកុងខ្លះបានចាកចេញពីព្រៃមកដល់ទីរួមស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រហែលជាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ។ 
រថយន្តបាកុងទាំងនោះត្រូវបានគេដឹងថា ភាគច្រើនគឺជារបស់សមត្ថកិច្ច ប៉ុន្តែពួកគេបានជួលឲ្យឧកញ៉ាទាំងបីររូបខាងលើ ក្នុងនោះគេបានសង្ស័យផងដែរថា លោក ភោគ ចន្ធី ដែលជាសមត្ថកិច្ចនៅខេត្តមណ្ឌលគិរី អាចជាអ្នកផ្តល់ដំណឹងដល់ឈ្មួញពីផែនការបង្ក្រាប ដោយសារគាត់កន្លងទៅគឺជាអ្នករត់ការបទល្មើសព្រៃឈើតែម្តង នៅក្នុងខេត្តមណ្ឌលគិរី ជាមួយនឹងដៃជើងរបស់គាត់ជាច្រើននាក់ទៀត ។ ប៉ុន្តែពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានcsndaily មិនអាចសុំការបំភ្លឺបានទេពីលោក ភោគ ចន្ធី ពាក់ព័ន្ធនឹងការរិះគន់ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ ដោយគ្មានលេខទូរស័ព្ទ៕ 

Loading...