Samsung បដិសេធទៅលើពាក្យចចាមអារាម ផែនការអាជីវកម្មផលិតយានយន្ត

August 21, 2018 97

 

សេអ៊ូល៖ ទីភ្នាក់ងារ Yonhap បានចុះផ្សាយនៅថ្ងៃទី២១ ខែសីហានេះថា ក្រុមហ៊ុន Samsung Electronis Co បានឲ្យដឹងថា ក្រុមហ៊ុនមិនមានផែនការណាមួយ ដែលចូលរួមក្នុងអាជីវកម្មផលិតាយានយន្តនោះទេ ដែលឆ្លើយបដិសេធបែបនេះ វាជាការឆ្លើយតបទៅនឹងអ្វីដែលមានលេចលឺពាក្យចចាមអារាម ថា ក្រុមហ៊ុនអេឡិចត្រូនិចយក្សមួយនេះ អាចនឹងស្វែងរកការផលិតយានយន្តដោយផ្ទាល់ ។

បុគ្គលិកក្រុមហ៊ុន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុន មិនមានគម្រោងការផលិតយានយន្តអេឡិចត្រូវនិច ឬដើរដោយថាមពលស្វ័យប្រវត្តិ ឬក៏មានការពាក់ព័ន្ធនឹងគម្រោងការនេះនោះទេ ។

គួររំលឹកថា កាលពីខែដើមខែនេះ ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសអំពីផែនការមួយថា នឹងធ្វើការវិនិយោគទុននូវទំហំទឹកប្រាក់១៨០ពាន់លានវ៉ុន ស្មើនឹង១៦១ពាន់លានដុល្លារ ហើយតាមការប៉ាន់ប្រមាណ គឺថាទឹកប្រាក់ខ្លះនៃទំហំប្រាក់ទាំងនេះ អាចនឹងត្រៀមទុកសម្រាប់គម្រោងការនៃធ្វើអាជីវកម្មយានយន្តថ្មី៕

Loading...