មិចក៏ចឹង! នាំម្ដាយមានជំងឺ មកឲ្យគ្រូចូលរូបមើល ត្រូវលោកគ្រូវាយបណ្ដេញខ្មោច រហូតដល់ស្លាប់

August 22, 2018 169

ស្ទឹងត្រែង៖ ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺក្ដៅរោល និងឈឺសន្លាក់ជើង ត្រូវបានកូនស្រីនាំទៅឲ្យលោកគ្រូចូលរូបមើល ត្រូវលោកគ្រូចូលរូប យកដំបងឬស្សីប្រវែងប្រហែល១ម៉ែត្រ មកវាយជនរងគ្រោះបណ្ដេញខ្មោច ដោយគ្រូសួរជនរងគ្រោះថា (ឆ្លើយមកចេញហើយរឺនៅ) ពេលនោះជនរងគ្រោះស្រែកថា អញឈឺណាស់មិនដឹងទេ ក៏វាយរហូតបណ្ដាលឲ្យជនរងគ្រោះស្លាប់ កាលពីវេលាម៉ោង៤និង០០នាទីល្ងាច នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឈន់ ភេទស្រី និងប្តីឈ្មោះ ស៊ុ ស្រុង (ជាគ្រូចូលរូប) ក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង សែម ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យឈ្មោះ ឈន់ ភេទស្រី និងប្តីឈ្មោះ ស៊ុ ស្រុង (ជាគ្រូចូលរូប) រស់នៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

យោងតាមការបំភ្លឺពីឈ្មោះ ស៊ីម អូន ភេទស្រី អាយុ៤៧ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបខ្លួនបានយកម្តាយមកព្យាបាលជំងឺ នឹងគ្រូចូលរូបខាងលើ ដោយម្តាយខ្លួនមានជំងឺក្តៅរោល និងឈឺសន្លាក់ជើង ស្រាប់តែគ្រូចូលរូបជាស្រី បានចូលរូបហើយ យកដំបងឬស្សីប្រវែងប្រហែល១ម៉ែត្រ មកវ៉ៃជនរងគ្រោះ ដោយគ្រូសួរទៅជនរងគ្រោះថា (ឆ្លើយមកចេញហើយរឺនៅ) ពេលនោះជនរងគ្រោះស្រែកថា អញឈឺណាស់មិនដឹងទេ។ គ្រូចូលរូបបន្តវ៉ៃទៀត ដោយឲ្យប្តីឈ្មោះ ស៊ុ ស្រុង ជួយចាប់និងអូសមកមកខាងបង្អួចជាន់កឲ្យប្រពន្ធដែលជាគ្រូវ៉ៃរហូតបាត់ម៉ាត់ ឃើញសភាពជនរងគ្រោះបាត់ម៉ាត់គ្រូ និងប្តីបានចុះមកដីដោយប្រាប់ទៅឈ្មោះ ស៊ីម អូន ជាកូនជនរងគ្រោះថា ខ្លួនទៅបត់ជើងសិន ម៉ោង២០ក្រោយគាត់ដឹងខ្លួនហើយ។ ដោយបាត់គ្រូយូរពេក គាត់បានមកមើលម្តាយ ទើបដឹងថា ម្តាយខ្លួនបានស្លាប់បាត់ទៅហើយ៕

Loading...