ផ្លូវលេខ៥៩២ ត្រូវបានពង្រីកធំទូលាយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់នេះតទៅទៀត

August 23, 2018 135

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ ពីបញ្ហាការកកការស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីបន្ថែមការកកស្ទះចរាចរណ៍ ។

ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវលេខ៥៩២ នៅចំណុចចាប់ពីអតីតរង្វង់មូលទួលគោក ដល់ផ្លូវលេខ៥៩៨ ដែលកន្លងមកបង្កឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវនេះ កក់ស្ទះចរាចរណ៍ទាំងព្រឹក ទាំងល្ងាចនោះ ដូចនេះនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សាលារាជធានីភ្នំពេញ បន្ទាប់ពីស្ថាបនាពង្រីកគ្រឹះទទឹងថ្នល់ ២.៥ម៉ែត្រ សងខាងផ្លូវបន្ថែម និងអ៊ុតកៅស៊ូស្រទាប់ទី១រួច អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូស្រទាប់ទី២ នៅផ្លូវលេខ៥៩២បន្ត ដើម្បីបង្ហើយការដ្ឋានសាងសងនេះ ដាក់ជូនបងប្អូនប្រជាពលតដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះដូចពេលកន្លងមក ។

ជាចុងក្រោយអាជ្ញាធមូលដ្ឋាន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ១ខ្សែនេះ ចូលរួមសហការជាមួយអាជ្ញាធ កុំបានផ្លូវធំទូលាយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត៕

Loading...