ខ្មាន់កាំភ្លើងម្នាក់ បាញ់រះនៅទីតាំងលេងហ្គេមមួយកន្លែង បណ្ដាលឲ្យស្លាប់និងរបួសមនុស្ស ជាង១០នាក់ នៅរដ្ឋផ្លរីដា

August 27, 2018 106

អាមេរិក៖ ប៉ូលិសបាននិយាយថា មនុស្សចំនួន២នាក់ ត្រូវគេបាញ់សម្លាប់ ដោយខ្មាន់កាំភ្លើងម្នាក់ នៅទីតាំងលេងហ្គេមមួយកន្លែង នៅក្រុង Jacksonville រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ។

ពួកគេបានប្រាប់ថា ឃាតករ គឺឈ្មោះ David Katz អាយុ២៤ឆ្នាំ មកពីក្រុង Baltimore ដែលជាអ្នកបាញ់សម្លាប់ខ្លួនឯង នៅកន្លែងកើតហេតុ។ មិនមានជនសង្ស័យណាម្នាក់ នៅទីតាំងកើតហេតុនោះទេ។

មនុស្សចំនួន១១នាក់ បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះ។

ក្រុមប៉ូលិសបានបញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ៕

Loading...