រថយន្តធុនធំដឹកខ្សាច់មួួយគ្រឿងរអិលក្រឡាប់ធ្លាក់ផ្លូវរងរបួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៤៨

June 02, 2018 216
34200320_459654697827481_2252996176825548800_n

កោះកុង៖នៅវេលាម៉ោង ៣.៤០នាទីនាទីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ១លើក បង្កឡើងដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រ ៩៧-៩៨ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង រថយន្តដែលគ្រោះថ្នាក់ពាក់ស្លាកលេខ ភ្នំពេញ.4A-0655 ជារបស់ ក្រុមហ៊ុនគាធី ដឹកខ្សាច់ បើកបរក្នុងទិសដៅ ភ្នំពេញ-កោះកុង។

34076015_459654681160816_3551760614592348160_n

បើតាមប្រភពបានឲ្យដឹងថា ខណៈពេលមកដល់ចំនុចខាងលើ រថយន្តបានក្រឡាប់ (មិនទាន់ដឹងមូលហេតុ) បណ្តាឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ ក្នុងនោះ៖-ឈ្មោះ ប៉ុល ហៀង ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិដំបូកខ្ពស់ ស្រុកឈូក ខេត្តកំពត ជាអ្នកបើកបរ រងរបួសធ្ងន់ - ឈ្មោះ ម៉ម ឈៀង ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅដូចគ្នា ជាព្រូរថយន្ត រងរបួសធ្ងន់ ករណីនេះ កំលាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ជួយជនរងគ្រោះភ្លាមៗ និងបានទំនាក់ទំនងរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងរូង ៕

34094152_459654704494147_1343840574804852736_n
Loading...