ចាប់ខ្លួនជសង្ស័យប្រុសស្រី ចំនួន៨នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

September 04, 2018 101

រតនគិរី ៖ ជនសង្ស័យ ចំនួន៧នាក់ ក្នុងនោះស្រី២នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦៖០០នាទី នៅចំណុចបន្ទុប់ខារ៉ាអូខេរ៉ូម ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ ទី១. ឈ្មោៈ អ៉ិត ស្រីគីម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្នែរ, ទី២. ឈ្មោៈ យិន ស្រីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ, ទី៣. ឈ្មោះ ជា ដាវ៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៤. ឈ្មោះ ស៊ីម ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៥.ឈ្មោះ ឆាត ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, ទី៦. ឈ្មោះ ជឿន មុនីរ័ត្ថ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ, ទី៧. ឈ្មោះ សុខា ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, ទី៧. ឈ្មោះ ឆាន ចាន់ដារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង៨នាក់។ វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន៤កញ្ចប់, ទម្ងន់៥,៧៦ក្រាម, ទី២.ទូរស័ព្ទ៤គ្រឿង, ទី៣.ថង់សម្រាប់ច្រកថ្នាំ និងសម្ភារៈមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចបានឃាត់និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

Loading...