រុស្ស៊ី ចាប់ផ្តើមវាយប្រហារតាមដែនអាកាស ទៅលើក្រុមឧទ្ទាម នៅខេត្ត Idlib ប្រទេសស៊ីរី

September 05, 2018 160

ស៊ីរី ៖ សារព័ត៌មានCNN នៅថ្ងៃទី៤ ខែកញ្ញា បានផ្សាយថា មានព័ត៌មានជាច្រើនដែលផ្សព្វផ្សាយខាងលើទទួលបាន គឺរុស្ស៊ីចាប់ផ្តើមវាយប្រហារ ទៅលើទីតាំងចុងក្រោយរបស់ក្រុមបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី គាំទ្រដោយលោកខាងលិច។

សារព័ត៌មាន AFP បានដកស្រងប្រភពព័ត៌មាន មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា យន្តហោះ យោធារុស្ស៊ី បានទម្លាក់គ្រាប់នៅក្នុងខេត្ត Idlib ក្រោយរយៈពេល២២ថ្ងៃ ផ្អាក់វាយប្រហារ ។ ការវាយប្រហាររបស់ទាហានអាកាសរុស្ស៊ីកើតឡើង ក្រោយពេលដែលក្រុមបះបោរ បានវាយប្រហារទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នៅក្នុងខេត្ត Latakia ជាប់ខេត្តIdlib។

សារព័ត៌មានខាងលើបានផ្សាយថា រុស្ស៊ីចាប់ផ្តើមវាយប្រហារ ទៅលើទីតាំងក្រុមប្រឆាំង នៅទីក្រុង Jisr Al Shughour និង Ariha ក្នុងខេត្ត Idlib នាថ្ងៃទី៤ ខែកញ្ញា។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងមូស្កូមិនទាន់មានប្រតិកម្មអ្វីនោះឡើយជុំវិញព័ត៌មានខាងលើ។

ការវាយប្រហារបានកើតឡើង ក្រោយពេលកម្លាំងទាហានរដ្ឋាភិបាលស៊ីរី បង្កើនការឡោមព័ទ្ធជុំវិញខេត្ត Idlib ជាទីតាំងចុងក្រោយរបស់ក្រុម ស្និតនិងលោកខាងលិច។ ប្រធានាធិបតីអាមេរិក ដូណាល ត្រាំ បានសរសេរនៅលើបណ្តាញ សង្គម Twitter ថា ការវាយប្រហាររបស់ទាហានស៊ីរីទៅលើខេត្ត Idlib ដោយមានការចូលរួមពីរុស្ស៊ី អីរ៉ង នឹងបង្កឲ្យមានពលរដ្ឋរាប់ពាន់នាក់ស្លាប់៕

Loading...