មូលហេតុមកពីឆ្កែមិនចេះគេចបុរសម្នាក់ស្រវឹងស្រាជិះម៉ូតូបុកឆ្កែ ងាប់មួយក្បាល ចំណេកខ្លួនឯងរងរបួសធ្ងន់

June 02, 2018 71
34051797_459581277834823_5856053784857280512_n

កំពង់ធំ៖ កាលពីវេលាម៉ោង២៣ៈ១០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយ បុរសម្នាក់ស្រវឹងស្រាជោគជាំជិះម៉ូតូល្បឿនលឿន រេចង្កូតទៅបុកឆ្កែពេញទំហឹងបណ្ដាលឲ្យងាប់់ឆ្កែមួយក្បាលហើយខ្លួនឯងរងរបួសធ្ងន់នៅចំណុចមុខផ្ទះឈ្មោះ អឹុម​ សុផល ភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J.9570 បើកបរដោយឈ្មោះ ភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅជាកម្មករក្រុមហ៊ុនទឹកអូរវ៉ាយ ស្ថិតនៅភូមិអូរគន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ អត់មួកសុវត្ថិភាព និងងាប់សត្វឆ្កែ១ក្បាល រីឯម៉ូតូខូចខាត បែកចង្កៀងខាងមុខ ។

បច្ចុប្បន្នអ្នករងរបួសត្រូវកម្លាំងប៉ុស្តិ៍នគរបាលអូរគន្ធរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន៥១៥ កំពង់ធំ ៕

34258804_459581247834826_617208932401676288_n
Loading...