ឃាតកដៃឆៅចាក់សម្លាប់ស្ត្រីម្នាក់យ៉ាងសាហាវព្រៃផ្សៃនៅស្រុកជាំក្សាន្ត!!!

June 02, 2018 256

(ព្រះវិហារ)៖​ ស្ត្រីរងគ្រោះមានឈ្មោះ ហៀប សុភាព អាយុ៥១ឆ្នាំមានទីលំនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានស្លាប់យ៉ាងអាណោចអាធ័មដោយមានស្នាមមុតសុះសាច់ធ្លាយបំពង់ក។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១៣០នាទីព្រឹក នៅក្នុងដីចំការមួយកន្លែងនៅភូមិខាងលើក្រោយពីកើតហេតុសមត្ថកិច្ចក៏បានចុះទៅធ្វើកោសល្យវិច្ច័យលើសាកសពរួចបានសន្និដ្ឋានថា ជាករណីឃាតកម្ម។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់អោយទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនដៃដល់ដែលបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច កំពង់ដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់៕

34134708_1825255634204362_7207923045107761152_n
34105125_1825255590871033_3419091153583079424_n
34157763_1825255617537697_4095365859218817024_n
34124297_1825255657537693_4521223926885384192_n
Loading...