អគ្គិភ័យឆាបឆេះក្លិបកម្សាន្តមួយកន្លែង នៅក្នុងខណ្ឌដូនពេញ

September 11, 2018 63

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះក្លិបកម្សាន្តមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ កាលពីម៉ោងជា៦ព្រឹក នៅចំណុចក្លិបកម្សាន្ត យីហោ “2nd" មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១ កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍បឋម គ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។

សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីគ្រោះអគ្គិភ័យនេះឡើយទេ ហើយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ និងរថយន្តពន្លត់អគ្គិភ័យ កំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើង និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅអគារនៅជុំវិញក្លិបនេះផងដែរ៕

Loading...