បារាំង អំពាវនាវឲ្យអេហ្ស៊ីប ផ្អាក់ប្រហារជីវិតមនុស្ស ចំនួន៧៥នាក់ ដែលគាំទ្រក្រុមបងប្អូនឥស្លាម

September 14, 2018 124

បារាំង ៖ ក្រសួងការបរទេសបារាំង អំពាវនាវដល់អេហ្ស៊ីប ឲ្យផ្អាក់ការប្រហារជីវិតដល់សមាជិកក្រុមបងប្អូនឥស្លាម (MB) ចំនួន៧៥នាក់ ដែលជាក្រុមត្រូវបានចាត់ទុកថា ជាក្រុមភេរវកម្ម ហើយហាមធ្វើសកម្មភាពនៅក្នុងប្រទេសអេហ្ស៊ីប។

អ្នកនាំពាក្យក្រសួងការបរទេសបារាំង បានឲ្យដឹងថា “យើងកំពុងតែពិភាក្សា ជាមួយអេហ្ស៊ីប លើបញ្ហាប្រហារជីវិតក្រុមបងប្អូនឥស្លាម ហើយច្បាប់ប្រហារជីវិត អាចនឹងលុបចោល”។

កាលពីពេលថ្មីៗនេះ តុលាកាអេហ្ស៊ីប បានសម្រេចកាត់ទោសប្រហារជីវិត ក្រុមបងប្អូនឥស្លាម៧៥នាក់ ដោយគាំទ្រក្រុមបងប្អូនឥស្លាម និងជំរុញឲ្យមានមហាបាតុកម្មហិង្សា នៅឆ្នាំ២០១៣។

កាលពីខែកក្កដា ឆ្នាំ២០១៣ កម្លាំងទាហានអេហ្ស៊ីប បានធ្វើរដ្ឋប្រហារផ្តួលរំលំប្រធានាធិបតី Mohammed Morsi ហើយប្រកាសផ្លាស់ប្តូរមេដឹកនាំ។ ប៉ុន្តែក្រុមអ្នកគាំទ្រ លោក Morsi បាននាំគ្នាធ្វើមហាបាតុកម្ម។ ប្រជាពលរដ្ឋអេហ្ស៊ីបរាប់រយនាក់ បានស្លាប់នៅក្នុងអំពើហិង្សា រវាងកម្លាំងសន្តិសុខ និងបាតុករ។

កន្លងមកអេហ្ស៊ីប បានកាត់ទោសប្រហារជីវិត ក្រុមបងប្អូនឥស្លាមជាច្រើន ដោយចោទប្រកាន់ពីបទល្មើសផ្សេងៗ។ សហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពប្រហារជីវិត ដោយធ្វើឡើងជាបន្តបន្ទាប់ ទៅលើក្រុមបងប្អូនឥស្លាម ដែលកម្លាំងទាហានរដ្ឋាភិបាលអេហ្ស៊ីបចាប់បាន៕

Loading...