មនុស្សម្នាក់ស្លាប់ និង១២នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឧស្ម័នធម្មជាតិ នៅរដ្ឋម៉ាសាឈូសេត

September 14, 2018 90

អាមេរិក ៖ មនុស្សម្នាក់ បានបាត់បង់ជីវិត និង១២នាក់ផ្សេងទៀត រងរបួស ក្រោយហេតុការណ៍ សង្ស័យផ្ទុះឧស្ម័នធម្មជាតិ ជាច្រើនករណី ដែលបានធ្វើឲ្យរង្គោះរង្គើរដល់តំបន់សហគមន៍៣កន្លែង ស្ថិតនៅទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍។

ក្រុមនគរបាលក្នុងស្រុក បានរាយការណ៍ពីករណីអគ្គិភ័យ និងការផ្ទុះនៅតាមអគារ និងផ្ទះប្រជាពលរដ្ឋរាប់សិបកន្លែង។

ដោយឡែក មនុស្សរាប់រយនាក់ ត្រូវបានជម្លៀសចេញ ក្នុងនោះសេវាកម្មឧស្ម័នធម្មជាតិ និងអគ្គិសនី ត្រូវបានកាត់ផ្តាច់ ដើម្បីព្យាយាមការពារកុំឲ្យឧប្បត្តិហេតុកើតឡើងបន្ថែមទៀត៕

Loading...