កម្មកកម្មការនីរោងចក្រកាត់ដេរ ជីម លី ប្រមាណជា២៤០០នាក់កំពង់ផ្ទុះការតវ៉ាបិទផ្លូវជាតិ៤

September 17, 2018 244


   ភ្នំពេញ ៖ កម្មករកម្មការនី រោងចក្រកាត់ដេរ ជីម លី ប្រមាណជា២៤០០នាក់កំពង់ផ្ទុះការតវ៉ាបិទផ្លូវជាតិ៤ ក្រោយពី រោងចក្របិទ ផ្អាកដំណើរការ កម្មករទមទាររក ប្រាក់អត្ថប្រយោជន៍ ប្រាក់បំណាច់ឆ្នាំ គ្មានដំណោះស្រាយ ច្រើនថ្ងៃមកហើយការបិទផ្លូវជាតិ៤នេះ នៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា មុខបញ្ជាការដ្ឋានកងទ័ព ជើងគោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។ធ្វើអោយចរាចរណ៍ ឆ្លងកាត់ ត្រូវបានកាត់ផ្តាច់ហើយ មិនអាចធ្វើដំណើរឆ្លងកាត់បាន ទេ ។
សូមបញ្ជាក់ថា រោងចក្រកាត់ដេរ យុីហោ ជីម លី ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ  ក្រោយពីកម្មករទាមទារលុយបំណាច់ឆ្នាំ លុយអត្ថប្រយោជន៍ផ្សេងៗ ច្រើនថ្ងៃមកហើយ តែមិនទាន់បានសម្រេច។ ហើយបើតាមប្រពីកម្មករបានអោយដឹងថា នៅព្រឹកនេះដែពួកគាត់និងនាំគ្នាដង្ហែក្បួនចូលមកក្រសួងការងារបន្តទៀត៕ 

 

Loading...