សហរដ្ឋអាមេរិក អះអាងថា នឹងជួបចរចាជាមួយកូរ៉េខាងជើង លើបញ្ហារំសាយអាវុធនុយក្លេអ៊ែរ ក្នុងឆ្នាំ២០២១

September 20, 2018 117

អាមេរិក ៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក ប៉ុមប៉េអូ (Mike Pompeo) បានសម្តែងការស្វាគមន៍​​ចំពោះការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយ​​ទីក្រុង​ព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំ​កំពូលអន្តរកូរ៉េ ​នាថ្ងៃពុធម្សិលមិញនេះ ហើយលោក​បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​បានត្រៀមរួច​ជា​ស្រេច ដើម្បីចាប់ផ្តើម​កិច្ចចរចាភ្លាមៗ​តែម្តង ដោយមិនបង្អង់​យូរឡើយ ដើម្បីសម្រេច​គោលដៅ​នៃការរំសាយ​អាវុធនុយក្លេអ៊ែរដ៏សំខាន់ Yongbyon ​របស់​កូរ៉េ​ខាងជើង​ នៅឆ្នាំ២០២១។

សហរដ្ឋអាមេរិក ទំនងជាចង់បានគុណសម្បត្តិលើការប្តេជ្ញាចិត្តដោយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន អំឡុងជំនួបរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន ថ្វីត្បិតតែក្រុមអ្នករិះគន់បានលើកឡើងថា ជំហានមានតិចតួចណាស់ ដើម្បីឲ្យទីក្រុងព្យុងយ៉ាងងាកទៅរកការរំសាយអាវុធនុយក្លេអ៊ែរមិនអាចវិលត្រឡប់ថយក្រោយវិញបាននោះ។

លោកមូន បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកគីម ក្រោយជំនួបរបស់ពួកគេនៅឯរដ្ឋធានីព្យុងយ៉ាង ថា កូរ៉េខាងជើង នឹងអនុញ្ញាតិឲ្យក្រុមអ្នកជំនាញមកពីបណ្តាប្រទេសពាក់ព័ន្ធ ឃ្លាំមើលការបិទទីតាំងសាកល្បងមីស៊ីល ហើយនិងជើងទម្របាញ់មីស៊ីលរបស់ខ្លួន ដែលស្ថិតនៅលើទីតាំង Tongchang-ri៕

Loading...