ចិន មានគម្រោងបញ្ចុះតម្លៃពន្ធនាំចូលពីប្រទេសដៃគូពាណិជ្ជកម្ម ក្នុងខែតុលាខាងមុខ

September 20, 2018 961

ប៉េកាំង ៖ ចិន មានគម្រោងបញ្ចុះអត្រាពន្ធមធ្យម ពីប្រទេសដៃគូពាណិជ្ជកម្មភាគច្រើនរបស់ខ្លួន យូរបំផុតក្នុងខែតុលាខាងមុខនេះ។ កាសែត Bloomberg News បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។

គួរឲ្យដឹងថា កាលពីខែកក្កដាកន្លងទៅ ចិនបានបញ្ចុះពន្ធនាំចូលលើផលិតផលអ្នកប្រើប្រាស់ជិត១.៥០០មុខ ចាប់ពីផលិតផលគ្រឿងសំអាង រហូតដល់សម្ភារប្រើប្រាស់ក្នុងផ្ទះ ដែលជាផ្នែកមួយនៃកិច្ចខិតខំបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេសមហាយក្សសេដ្ឋកិច្ចទី២លើលោក។

ការសម្រេចចិត្តនេះដែរ គឺធ្វើឡើងដើម្បីអនុវត្តន៍តាមការសន្យារបស់រដ្ឋាភិបាលក្រុងប៉េកាំងចំពោះប្រទេសដៃគូសេដ្ឋកិច្ច ដែលរួមទាំងសហរដ្ឋអាមេរិក គឺជាគូទំនាស់មួយដែលនឹងចាត់វិធានការបន្ថែមទៀតលើការនាំចូលទំនិញចិន។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត Bloomberg News មិនបានបញ្ជាក់ថា ប្រទេសណាខ្លះ ដែលនឹងទទួលបានការការបញ្ចុះតម្លៃពន្ធចិននោះទេ៕

Loading...