កម្ពុជា-ចិន នឹងបើកសន្និសីទស្តីពី កិច្ចសហប្រតិបត្តិការខាងវិទ្យុនិងទូរទស្សន៍ លើកទី២

October 19, 2018 14

ភ្នំពេញ ៖ កម្ពុជា-ចិន នឹងបើកសន្និសីទ ស្តីពីកិច្ចសហប្រតិបត្តិការខាងវិទ្យុ និងទូរទស្សន៍ រវាង កម្ពុជានិងចិន លើកទី២ នារសៀលថ្ងៃទី១៩ ខែតុលានេះ នៅសណ្ឋាសុខាភ្នំពេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិល្អលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការខាងវិទ្យុ និងទូរទស្សន៍ រវាងកម្ពុជានិងចិនលើកទី២នេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា និងឯកឧត្តម Fan Weiping អនុរដ្ឋមន្រ្តីរដ្ឋបាលជាតិ នៃវិទ្យុ-ទូរទស្សន៍ចិន ព្រមទាំងទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃក្រសួងព័ត៌មាន នៃប្រទេសទាំងពីរ ជាច្រើននាក់ផងដែរ។

គួរម្លឹកថា សន្និសីទស្តីពី កិច្ចសហប្រតិបត្តិការខាងវិទ្យុ និងទូរទស្សន៍ រវាងកម្ពុជានិងចិន លើកទី១ នៅទីក្រុងឆឹងឌូប្រទេសចិន។ រយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រោមការខិតខំប្រឹងប្រែងរបស់ភាគីយើងទាំងពីរ បានទទួលសមិទ្ធផលយ៉ាងអស្ចារ្យនៅក្នុងវិស័យដ៏ច្រើន។

សន្និសីទនៃកិច្ចសហប្រតិបត្តិការនេះ បានក្លាយទៅជាវេទិកាដ៏សំខាន់មួយ សម្រាប់អ្នកដែលធ្វើការខាងវិទ្យុ និងអ្នកទូរទូស្សន៍ នៃប្រទេសយើងទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើតគំនិតថ្មី ប្រមូលផ្តុំនូវមតិ ឯកភាពគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ រវាងគ្នាទៅវិញទៅមក។ សម្រាប់សន្និសីទនេះ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការខាងសារព័ត៌មានរវាងប្រទេសកម្ពុជា និងចិន ទទួលបានលទ្ធផលយ៉ាងស៊ីជម្រៅ និងដើម្បីអបអរសាទរចំពោះព្រឹតិ្តការណ៍ដ៏សំខាន់ នៃចំណងទំនាក់ទំនងការទូតខួបទី៦០ឆ្នាំ របស់ប្រទេសចិន និងកម្ពុជាផងដែរ៕

Loading...