ចុម!ជនជាតិចិនរស់នៅស្រុកខ្មែរជិះរថយន្តសេរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទឈប់ចតលើចិញ្ចើមផ្លូវហើយត្រូវរថយន្តក្រុមហ៊ុនស៊ិនទ្រីប៉ះបែកស្តុបទារសំណង១០០០ដុល្លារ

May 23, 2018 1665

ភ្នំពេញ: ចុម!ជនជាតិចិនរស់នៅស្រុកខ្មែរជិះរថយន្តសេរីទំនើបពាក់ស្លាកលេខសុទ្ធតែ ខេមរភូមិន្ទ ឈប់ចតលើចិញ្ចើមផ្លូវហើយត្រូវរថយន្តក្រុមហ៊ុនស៊ិនទ្រីដែលកំពង់បើកបរប្រមូលសំរាម បត់មិនផុត បណ្តាលឲ្យប៉ះបែកស្តុបខាងឆ្វេងតិចទូចស្រាប់តែម្ចាស់រថយន្តជាជនជាតិចិនទារសំណង១០០០ដុល្លារ។

ហេតុការណ៍នេះបានកើតឡើងការពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង ១០និង៣០នាទីយប់ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សកែងផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនជាតិចិន បើករថយន្តម៉ាកTrump Chi ស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-4188 មកចតនៅលើផ្លូវចោលស្រាប់តែមានរថយន្តដឹកសំរាមមួយគ្រឿង ពាក់ស្លាកសំគាល់លេខ448 បានបត់ទៅប្រមូលសំរាមតែបត់មកមិនផុតក៏ជ្រុលទៅប៉ះស្តុបរថយន្តបណ្តាលឲ្យបែកស្តុប ហើយខាងភាគីរថយន្តជាជនជាតិចិនក៏ចេញមកទារសំណងចំនួន១០០០ដុល្លារ តែភាគីរថយន្តស៊ិនទ្រីមិនព្រមក៏បានហៅសមត្ថកិច្ចឲ្យមកអន្តគមន៍។

ក្រោយពេលកើតហេតុ ដោយសារតែខាងភាគីជនជាតិចិននោះដើរចូលក្នុងសណ្ឋាគារវិញ មិនព្រមឲ្យសោរថយន្តទៅសមត្ថកិច្ចទេ ទើបសមត្ថកិច្ចស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយទៅតាមនិតិវិធី៕

66CA2FFB-EDFA-4E01-9B60-8FBD8051DC10
5F684FD7-F9B9-4D3A-A9C5-AFF6ED1DFE86
0605778C-4798-49E1-9A23-61341B096BC2
A9E3128A-9212-4CC9-9691-01DE2917F2F7
Loading...