ឃាត់ខ្លួនជនសង្ស័យ៤នាក់បទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

October 22, 2018 69

  ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលបានប្រព្រឹត្តបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ៣០ នាទី  នៅចំណុចផ្ទះលេខ ២១Z ផ្លូវលេខ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ។   សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានទី១-ឈ្មោះ អ៊ូច ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរមខរបរ លក់អំបោះស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទី២-ឈ្មោះ យ៉ែម សំអាន ភេទ ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទី៣-ឈ្មោះ អ៊ូច ពេជ្រវលក្ខ័ ភេទ ស្រី អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ នៅផ្ទះស្នាក់នៅផ្ទះលេខ ២១Z ផ្លូវលេខ ២២៦ ក្រុម៤៧ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទី៤-ឈ្មោះ យិត ភីឬទ្ធិ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ២៧១២ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។វត្ថុតាងនិងវត្ថុតាងចាប់យកដបទឹកសុទ្ធម៉ាកDasani (ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន)-ដែកកេះ ចំនួន ០១បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

Loading...