កញ្ញា​ ពីង​ រ៉ូហ្សា​ មួយរយៈនេះ​ បានបង្ហាញភាពហ៊ឺហារ​ ស៊ីវិល័យកាន់តែខ្លាំងជាងមុន​

October 22, 2018 147

   ភ្នំពេញ៖​ តារាសម្តែង​ និងជាពិធីការិនី​ កញ្ញា​ ពីង​ រ៉ូហ្សា​ មួយរយៈនេះ​ បានបង្ហាញភាពហ៊ឺហារ​ ស៊ីវិល័យកាន់តែខ្លាំងជាងមុន​ ហើយសម្រស់របស់នាងក៏កាន់តែស្អាត​ ធ្វើឲ្យទស្សនិកជនជាច្រើនសរសើរនាងមិនដាច់ពីមាត់​ ពីរូបសម្រស់កាន់តែស្អាតប្លែក។
នៅពេលថ្មីៗនេះ​ ស្រីស្អាត​ ពីង​ រ៉ូហ្សា​ ឧស្សាហ៍ធ្វើដំណើរ​ទៅដើរលេងក្រៅប្រទេស​ជាញឹកញាប់ យ៉ាងហ៊ឺហារ​ ដោយនាងបានទៅដើរ​ Shopping ទិញរបស់ប្រេនៗ​ ដើរកម្សាន្ត​ និងឆ្លៀតទៅថែរក្សាសម្រស់បន្ថែម​ ដើម្បីឲ្យកាន់តែស្រស់ស្អាតផងដែរ។
កញ្ញា​ ពីង​ រ៉ូហ្សា​ បានប្រាប់ csndaily ឲ្យដឹងថា​ មួយរយៈនេះនាងចេញទៅដើរកម្សាន្ត​ នៅក្រៅប្រទេស​ រាងញឹកបន្តិច​ គឺឆ្លៀតពេលទំនេរពីការងារសិល្បៈ​ ទៅលំហែកាយខ្លះ​ ហើយក៏ឆ្លៀតទៅទិញឥវ៉ាន់​ និងសាក់ចិញ្ចើមផងដែរ។ នាងចូលចិត្តយកពេលទំនេរពីការងារ​ ដើរកម្សាន្ត​ បំបាត់អារម្មណ៍នឿយហត់ពីការងារ៕

Loading...