Miss Grand ឌី​ លីកា​ ទទួលបានពាន Grand Pageant 's Choice Award ពីកម្មវិធីលំដាប់អន្តរជាតិ

October 27, 2018 58

ភ្នំពេញ ៖​ លទ្ធផលនៅក្នុងការប្រកួតកម្មវិធី​ ជាលក្ខណៈអន្តរជាតិ​ គឺ​ Miss Grand International 2018 បានបញ្ចប់ជាស្ថាពរ​ ដោយ​ បរវកញ្ញា​តំណាងកម្ពុជា​ កញ្ញា​ ឌី​ លីកា​ បានទទួលពាន​ Grand Pageant 's Choice Award​ និងត្រៀមខ្លួនត្រឡប់មកកម្ពុជាវិញផងដែរ។

បើតាមផេករបស់​ Miss Grand Cambodia បានបង្ហោះអោយដឹងថា​ "គណៈកម្មការរៀបចំកម្មវិធីប្រកួត Miss Grand Cambodia ក្រុមការងារ និងកញ្ញា ឌី លីកា Miss Grand Cambodia 2018​ ថ្លែងអំណរគុណចំពោះប្រិយមិត្តប្រជាកម្ពុជាគ្រប់ៗរូប ដែលបានផ្តល់នូវក្តីមេត្តា ជ្រោមជ្រែង ឧបត្ថម្ភគាំទ្រដល់បេក្ខភាពកម្ពុជា ដើម្បីកម្ពុជា រហូតតាំងពីថ្ងៃដំបូងនៃកម្មវិធីប្រកួត រហូតទទួលបាននូវពានរង្វាន់កិត្តិយសនេះ ពានរង្វាន់ Grand Pageant 's Choice Award"​។

ក្នុងផេកបានសរសេរទៀតថា​ "ទោះបីជានេះពុំមែនជាពានរង្វាន់ផ្លូវការនៃកម្មវិធីប្រកួត ប៉ុន្តែយើងខ្ញុំទាំងអស់ពិតជាមានមោទនភាពចំពោះពានរង្វាន់នេះឥតឧបមា  ព្រោះនេះជាលើកទី២ដែលយើងទទួលបាន គឺទទួលបានដោយកិច្ចខិតខំប្រឹងប្រែងពីសំណាក់លោកអ្នកជួយបោះឆ្នោតគាំទ្រ ចំពោះបេក្ខភាពកម្ពុជាក្នុងចំណោម​បេក្ខនារី៧៥ប្រទេសមកពីទូទាំងពិភពលោក។ យើងខ្ញុំទាំងអស់ពិតជាមានចិត្តរំភើប ចំពោះទឹកចិត្តរួបរួម កិច្ចខិតខំ លើគ្រប់ការបោះឆ្នោតគាំទ្រ ទាំងឈុតតំណាងជាតិ ទាំងផ្នែកប្រជាប្រិយភាព ទាំងបេក្ខនារីសម្រស់ត្រកាលនៃកម្មវិធីប្រកួតបឋម ឬគ្រប់ៗវិញ្ញាសារ"។

កញ្ញាឌី លីកា នឹងធ្វើដំណើរត្រឡប់មកម្ពុជាវិញ តាមរយៈការហោះហើរ នៃក្រុមហ៊ុនអាកាសចរណ៍ Emirates ជើងហោះហើរលេខ EK 388 មកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៩៖២៥នាទីយប់៕

Loading...