លោក រ៉ូឌ្រីហ្គោ ឌូទែរតេ ផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានតួនាទីជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មី

October 30, 2018 91

ភ្នំពេញ ៖ លោក រ៉ូឌ្រីហ្គោ ឌូទែរតេ ប្រធានាធិបតីហ្វីលីពីន បានផ្ញើសារអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ចំពោះការឈ្នះឆ្នោត ទទួលបានតួនាទីជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។

តាមលិខិតអបអរសាទរ លោក រ៉ូឌ្រីហ្គោ ឌូទែរតេ មានជំនឿយ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្វីលីពីន និងកម្ពុជា នឹងកាន់តែស៉ីជម្រៅថែមទៀត ហើយលោកសូមជូនពរសម្តេចតេជោ ហ៊ុន សែន ឲ្យទទួលបានជោគជ័យ ក្នុងការដឹកនាំប្រជាជនកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត។

លោក រ៉ូឌ្រីហ្គោ រ៉ោ ឌូទែរតេ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ, ខ្ញុំសូមអបអរសាទរ សម្តេចតេជោ ចំពោះការទទួលបានអាណត្តិជាថ្មី ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ»។

លោកបន្តថា «ខ្ញុំមានជំនឿថា មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើង នឹងកាន់តែស៉ីជម្រៅថែមទៀត ខណៈពេលដែលយើងបន្តធ្វើការរួមគ្នា ដើម្បីបំពេញនូវបំណងប្រាថ្នារួមរបស់យើង ក្នុងបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពដ៏ធំធេងថែមទៀតដល់ប្រទេស និងប្រជាជនយើងទាំងពីរ។ ខ្ញុំសូមប្រសិទ្ធិពរជូន សម្តេចតេជោ សូមប្រកបដោយសុខភាពល្អ និងទទួលបានជោគជ័យជាបន្តទៀត ក្នុងការដឹកនាំប្រជាជនកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត»៕

Loading...