សេតវិមាន ​សម្រេចចិត្តលុបចោល ប័ណ្ណ​អនុញ្ញាត​ចូលក្នុងសេវិតមាន​ របស់​អ្នកសារព័ត៌មាន CNN លោក ជីម សាកូស្តា

November 08, 2018 74

វ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា សេតវិមាន បាន​សម្រេចចិត្តលុបចោល ប័ណ្ណ​អនុញ្ញាត​ចូលក្នុងសេវិតមាន​ របស់​អ្នកសារព័ត៌មាន CNN លោក ជីម សាកូស្តា (Jim Acosta) តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នក​សារព័ត៌មានរូបនេះ​ តតំាងមតិទៅវិញទៅមក ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។

ក៏ប៉ុន្តែ​ថ្លែងនៅក្នុងសន្និសីទ​ព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា ការលុបចោលប័ណ្ណ​ចូលសេតវិមាន​របស់ លោក Acosta ដោយសារតែលោក​បានយកដៃដាក់លើស្ត្រីវ័យក្មេងម្នាក់។ លោក Acosta ដែល​ជាប្រធាន ឆ្លើយឆ្លងព័ត៌មាន​ប្រចាំសេតវិមាន​ សម្រាប់ស្ថានីយ​ទូរទស្សន៍ CNN ត្រូវបានលោក ដូណាល់ ត្រាំ ហៅថា​ «ជាមនុស្សឈ្លើយ និង​អាក្រក់បំផុត» នៅក្នុងសន្នីសីទសារព័ត៌មានមួយ​ នាថ្ងៃពុធសប្ដាហ៍​នេះ។

គួរបញ្ជាក់ថា ភាពតានតឹងបានកើតឡើង​ នៅពេលបុគ្គលិកសេតវិមាន​ម្នាក់បានព្យាយាមទាញ​ក្បាលមេក្រូពី លោក Acosta នៅអំឡុងពេល​តតាំងមតិជាមួយ​លោក ត្រាំ។ ប៉ុន្តែអ្នក​សារព័ត៌មាន​រូបនេះ មិនព្រមប្រគល់​ក្បាលមេក្រូ ហើយតែបន្តចោទសួរ​លោក ត្រាំ ដដែល រីឯវីដេអូ​នៃឧប្បដិហេតុត្រូវបាន​គេចែកចាយនៅលើបណ្ដាញ​អ៊ីនធើណែត៕

Loading...