ជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ ចុះពីរថយន្តស្រាតខោអង្គុយថ្នល់

November 12, 2018 109

ភ្នំពេញ ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ បានចុះពីលើរថយន្តហើយបានមកស្រាតខោចេញអង្គុយលើដងផ្លូវ បង្កភ្ញាក់ផ្អើនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវ១០១៩ កែងផ្លូវសម្តេច ជា ស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនជាតិស្បែកខ្មៅខាងលើ មិនត្រូវបានស្គាលសញ្ជាតិ។

ប្រភពពីសមត្ថកិច្ចឈរជើងគោលដៅខាងលើ បានប្រាប់ថា នៅមុនកើតហេតុ គេឃើញបុរសខាងលើ បើករថយន្តម្នាក់ឯង ម៉ាក TOYOTA BROS ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AS-3117 ដោយបើកបរនៅក្នុងទិសដៅពីលិចទៅកើតលើផ្លូវសម្តេចជាស៊ីម ខណៈមកដល់ចំណុចផ្លូវកែងខាងលើ បានអែបរថយន្តទៅខាងស្តាំផ្លូវ រួចចុះដើរមកស្រាតខោចេញតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើដល់សមត្ថកិច្ច និងអ្នកដំណើរតាមដងផ្លូវ។

ពាក់ព័ន្ធករណីខាងលើនេះ ក្រោយភ្ញាក់ផ្អើបុរសជនជាតិស្បែកខ្មៅខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនបញ្ជូនទៅសាកសួរនៅផ្នែកជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Loading...