ប្រជាការពារសង្កាត់ភ្នំពេញថ្មី១៤រូបទទួលការឧបត្តមខោអាវពីលោកចៅសង្កាត់ជាលើកទី២

November 19, 2018 133

 

នាព្រឹកថ្ងៃទី១៩ វិច្ឆិការ ២០១៨នេះ លោកជុំ សារ៉ាយ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ភ្នំពេញថ្មី លោក លក្ខ័ណ្ឌ ដូរ ចៅសង្កាត់រងទី២ បានធ្វើការឧបត្ថមសំលៀក
បំពាក់បំពាក់ក្នុងនោះមាន(ខោអាវ.មួក.ស្បែក
ជើង.និងខ្សែរក្រវ៉ាត់)ដល់ប្រជាការពារសង្កាត់
១៤រូប សម្រាប់ពាក់បំរើការងារក្នុងមូលដ្ឋានជាលើកទី២ដែលលើកទី១ចែកកាលពីរសៀលថ្ងៃទី១៦វិច្ឆិការ។
    លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីបានប្រាប់ឲ្យដឹងថាដោយសារមើលឃើញភាពខ្វះខាតរបស់ប្រជាការពារសង្កាត់ក្នុងការស្លៀកពាក់មើលទៅមិនសាកសមទើបលោក
បានធ្វើការពិភាគក្សាគ្នាជាមួយចៅរង២កម្មង់ទិញសំលៀកបំពាក់(ខោអាវ.មួក.ស្បែងជើកនិងខ្សែរក្រវ៉ាត់)ដើម្បីចែកជូនពួកគាត់ក្នុងនោះបានក្នុងម្នាក់ៗបានចំនួន២ឈុតស្មើ២កំផ្លេដើម្បីពាក់បំរើការងារក្នុងមូលដ្ឋាន។
    ខាងលើនេះស្តែងអោយឃើញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសង្កាត់លើភាពខ្វះ
ខាតរបស់កូនចៅថ្នាក់ក្រោម។

Loading...