ប្រធានាធិបតីចិន អំពាវនាវឲ្យ​ទីក្រុងប៉េកាំង ​និងម៉ានីល ​​​ពង្រឹងកិច្ចសន្ទនា​ សំដៅដោះស្រាយវិវាទទឹកដី នៅសមុទ្រចិន​ខាងត្បូង

November 19, 2018 78

ប៉េកាំង ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះថា ប្រធានាធិបតីចិន ​លោក ស៊ី ជិនពីង បានធ្វើការអំពាវនាវឲ្យ​ទីក្រុងប៉េកាំង​និងម៉ានីល​​​ពង្រឹងកិច្ចសន្ទនា​ សំដៅដោះស្រាយវិវាទទឹកដីនៅសមុទ្រចិន​ខាងត្បូង។

លោក ស៊ី ជីនពីង បានលើក​ឡើងយ៉ាង​ដូច្នេះថា «យើងត្រូវ​ដោះស្រាយ​ឲ្យបានត្រឹមត្រូវ​នូវភាពមិនចុះសម្រុង​​គ្នា តាម​រយៈ​ការពិគ្រោះ​យោបល់ប្រកបដោយ​ភាពស្វាគមន៍ ការពង្រឹង​កិច្ចសន្ទនា និងសហប្រតិបត្តិការ​ជុំវិញបញ្ហាជម្លោះ​ក្នុង​ដែន​សមុទ្រ ហើយធ្វើឲ្យ​សមុទ្រចិនខាងត្បូង​ ក្លាយជាសមុទ្រនៃ​សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលពិតជា​ផ្តល់​អត្ថប្រយោជន៍ដល់​ប្រទេស​ទាំងពីរ»។

គួរជម្រាបថា ក្រៅពីចិន និងហ្វីលីពីន តៃវ៉ាន់ ម៉ាឡេស៊ី ព្រុយណេ និងវៀតណាម ក៏សុទ្ធតែបានទាមទារ​ចំណែករៀង​ៗនៅដែន​សមុទ្រ ដែលសម្បូរ​ទៅដោយធនធាន​រាប់មិនអស់ និងជាច្រកផ្លូវ​ពាណិជ្ជកម្មដ៏សំខាន់​នេះ​ផងដែរ៕

Loading...