កំពង់ជួសជុលម៉ូទ័របូមទឹកស្រាប់តែចរន្តអគ្គីសនីឆក់ស្លាប់ក្រោយពីបញ្ជួនទៅសង្គ្រោះ

June 07, 2018 31
86E441DE-643C-476E-B564-304A7FB98B66

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណះកំពង់តែជុសជុលម៉ូទ័របូមទឹកដោយខ្លួនឯងស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ក្រោយពីបញ្ជួនទៅសង្គ្រោះបានពាក់កណ្តាលផ្លូវ។ករណីបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្រ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង៩និង៣០នាទីព្រឹកស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

50EFFDCD-CDBB-4AFE-8B02-97287642E018

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលស្លាប់ខាងលើឈ្មោះ អ៊ុង សុខឿន អាយុ៣៥ឆ្នាំមុខរបរ បើកបររថយន្ត មានទីលំនៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ហើយសព្វថ្ងៃស្នាក់កន្លែងកើតហេតុខាងលើ ចំណែកបុរសម្នាក់ទៀតមិនស្គាល់ឈ្មោះត្រូវចរន្តអគ្គីសនីឆក់ដែរប៉ុន្តែមិនស្លាប់រងរបួសស្រាលប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបានជួសជុលម៉ូទ័រសម្រាប់បូមទឹកបាញ់លាងរថយន្តព្រោះតែម៉ូទ័រនោះចេញទឹកតិចពេក។ប៉ុន្តែពេលជួសជុលមិនបានដកឌុយចេញពីព្រីឬបិទកុងតាក់ជាមុនសិនទេហើយក៏មិនបានដឹងថាម៉ូទ័រនោះឆ្លងភ្លើងដែរ។ ខណៈដែលគាត់យកដៃទៅកាន់ម៉ូទ័រនោះក៏ស្រាប់តែត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យដួលដេកនៅនិងកន្លែង ។ចំណែកបុរសដែលជាអ្នករួមការងារម្នាក់ទៀតរបួសស្រាល។បន្ទាប់មកមិត្តភក្ដិរួមការងារបានរត់ទៅដកឌុយចេញព្រមទាំងដឹកយកបុរសនោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

3020648A-889A-4ED3-9436-4AB730600986

ប៉ុន្តែជាអកុសលបានចម្ងាយប្រមាន៣គីឡូម៉ែត្រមិនទាន់ដល់ពេទ្យផងគាត់ក៏បានស្លាប់ទើបដឹកសពត្រឡប់ក្រោយវិញហើយរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យដើម្បយកសពទៅធ្វើបុណ្យនៅស្រុកកំណើត៕

CBF26CE1-A95E-4B3E-92F5-4C0E6EDB075C
Loading...