តុលាការ​អង់គ្លេស​ បដិសេធ​សំណើរបស់តួកគី​ ក្នុងការធ្វើបត្យាប័ន​អ្នកជំនួញតួកគីម្នាក់

December 04, 2018 16

អង់ការ៉ា ៖ សាព័ត៌មាន Turkish Minute នៅព្រឹកថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា តុលាការ​អង់គ្លេស​ បានបដិសេធ​សំណើរបស់តួកគី​ ក្នុងការធ្វើបត្យាប័ន​អ្នកជំនួញតួកគីម្នាក់ លោក អាគីន អ៊ីភែក (Akın İpek) និងមនុស្សពីរម្នាក់ផ្សេងទៀត លើការចោទ​ប្រកាន់មួយ​ចំនួនដូចជា មានជាប់ទាក់ទង​ទៅនឹងអ្នកប្រាជ្ញ​ឥស្លាមលោក ហ្វេតធូលឡាហ៍ ហ្គូឡេន (Fethullah Gülen) ដោយបញ្ជាក់ថា ករណីនេះ​គឺជាហេតុ​ផលនយោបាយ។

នៅក្នុងសាលក្រម​មានកម្រាស់ ២៤ទំព័រ ចៅក្រមអង់គ្លេស​ក៏បានទម្លាក់ចោល​ផងដែរ នូវការចោទប្រកាន់​ប្រឆាំងនឹងលោក İpek និងមនុស្សពីរ​នាក់ផ្សេងទៀត គឺលោក តាលីព ប៊ូយុគ (Talip Büyük) និងលោក ងាលី សេលីក (Ali Çelik) ពីបទផ្តល់ជំនួយដល់​ភេរវករក្លែងបន្លំ ផ្នែកហិរញ្ញវត្ថុ និងការលួច​ស្តាប់ដោយ​ខុសច្បាប់​ ចំពោះការចូលរួម​ក្នុងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​បរាជ័យកាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលប្រទេសតួកគី​ចោទប្រកាន់លោក​ចលនា Gülen ថាជាអ្នកនៅពីក្រោយរឿងនេះ។

ដោយឡែក ក្រៅពីការសង្កត់ធ្ងន់​លើរឿងនយោបាយ​ ក្នុងសំណើធ្វើបត្យាប័នពី​ប្រទេសតួកគី តុលាការបាន​វាយតម្លៃថា ស្ថានភាពពន្ធនាគារនៅក្នុងប្រទេស​តួកគី គឺគ្មាន​សុវត្ថិភាព ហើយនឹងអាចឈាន​ទៅដល់ការធ្វើទារុណកម្ម ​ដល់អ្នកទោស​ទៀតផង។ ដូច្នេះ ទើចៅក្រម​អង់គ្លេស លោក ចន ហ្សានី (John Zani) សម្រេចប្រឆាំង​នឹងសំណើនៃការធ្វើបត្យាប័ន​លើបុរសទាំង ០៣​នាក់នេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតួកគី​បានបន្តការបង្ក្រាបទៅលើ​សមាជិកនៃចលនា Gülen ដោយចោទ​ប្រកាន់ពីបទភេរវកម្ម និងការគាំទ្រ​ភេរវករ។ រដ្ឋាភិបាលដែល​ដឹកនាំដោយ លោកប្រធានាធិបតី អ៊ឺដូហ្គាន់ (Erdogan) បានបិទប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន ដែល​នៅក្នុងដំណើរការ​នេះ។ បន្ទាប់ពីការ​ប៉ុនប៉ងធ្វើរដ្ឋប្រហារ​កាលពីឆ្នាំ ២០១៦ ប្រទេសតួកគី​បានពង្រឹងការ​បោសសំអាត​ការចោទប្រកាន់​នរណាម្នាក់ ​ដែលមានទំនាក់ទំនង​ជាមួយ​នឹងចលនាថាជាអ្នករចូល​រួម របស់រដ្ឋប្រហារ​នោះ។ រីឯមនុស្សរាប់រយពាន់នាក់​ត្រូវបានគេសួរ​ចម្លើយ និងធ្វើការ​ឃុំឃាំង៕

Loading...