សមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀនចំនួន២៧កញ្ចប់

December 05, 2018 115

  ភ្នំពេញ៖ ជនសង្ស័យ២នាក់រួមនិងថ្នាំញៀនចំនួន២៧កញ្ចប់ក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែង។ករណីនេះកាលពីថ្ងៃទី០៥ ខែ ធ្នូ  ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី ត្រង់ចំណុចផ្លូវលំ ក្រុម៧  ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវបានអោយដឹងថា​ ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯង ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលបានបន្តជំរុញការស្រាវជ្រាវបង្ក្ត្រាបករណីចរាចរណ៍ ជួញដូរគ្រឿងញៀនលើមុខសញ្ញាសកម្ម។ជាក់ស្តែងឃាត់ខ្លួនបានជនសង្ស័យ២នាក់និងដកហូតបានក្រាមសថ្លាចំនួន២៧កញ្ចប់ ។ជនសង្ស័យទាំង២នាក់នោះ១ ឈ្មោះ មាញ រតនា ហៅ រាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ(ឡឥដ្ឋ៥ខ្នង)ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  មុខរបរកម្មករឡឥដ្ឋ(ជួញដូរ) ។និង២ ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឡឥដ្ឋ៥ខ្នង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកមុខរបរកម្មករឡឥដ្ឋ (ប្រើប្រាស់)។ក្នុងនោះសមត្ថកិច្ចដកហូតសម្ភារៈ  ១ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ ។  ២ឧបករសំរាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។ ៣លុយរៀល ៤៥០០០រៀល(បួនមុឺនប្រាំពាន់រៀល) ។
   បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី៕
   

Loading...