សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនចំនួនចំនួន០៣កញ្ចប់ធំ១តូច២

December 06, 2018 49


   

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនចំនួន៣កញ្ចប់(ធំ១តូច២)និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។
  ប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីនៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៨វេលាម៉ោង ១៨និង០០នាទីស្ថិតនៅចំណុច ក្តាន់ពីរ ផ្លូវរថភ្លើង R៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្មោះ អ៊ុត សុឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក មុខរបរបមិនពិត (ជួញដូរគ្រឿងញៀន) ។
ក្នុងនោះវត្ថុតាងចាប់យករួមមាន:១/-ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន០៣កញ្ចប់ធំ០១កញ្ចប់តូច២កញ្ចប់។ ២/ទូរសព្ទដៃ០២គ្រឿង ម៉ាកអាយហ្វូហ្វាយពណ៌ទឹកប្រាក់ចំនួនមួយ និងម៉ាកខាំហ្វូន ពណ៌ក្រហមខ្មៅចំនួនមួយគ្រឿង។៣/ទុយោជ័រសំរាបចូកគ្រឿងញៀនចំនួន០១។៤/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។៥/ប្រាក់រៀលចំនួនប្រាំមុឺន។
បច្ចុប្បន្នជនសង្ស័យកំពង់កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

Loading...