ថ្នាំញៀនចំនួន២១កញ្ចប់និងជនសង្ស័យម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបង្ក្រាបបានទៀតហើយ

December 06, 2018 38


  
 ភ្នំពេញ៖ ថ្នាំញៀនចំនួន២១កញ្ចប់និងជនសង្ស័យម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញបង្ក្រាបបានទៀតហើយក្រោយ
ពីធ្វើការស្រាវជ្រាវ។
  លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានអោយដឹងថាដោយអនុលោមតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ។ ជាក់ស្តែងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទី ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មប្រចាំតំបន់ ដែលកំពុងធ្វើសកម្មភាពចរាចរណ៍គ្រឿងញៀន ស្ថិតនៅចំណុចលើផ្លូវរថភ្លើង នៅចំណុចក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ។ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំរិត ផាន់ណារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
លោកអធិការបន្តទៀតថា៖ វត្ថុតាងដកហូតមាន១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២១កញ្ចប់តូច(ម្ភៃមួយកញ្ចប់តូច)។
២/កូនថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។៣/បំពង់ជ័រ ពណ៌ទឹកក្រូច សម្រាប់ដាក់គ្រឿងញៀនចំនួនមួយ។
-ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ ជំរុញការស្រាវជ្រាវនិងបន្តបើកការបង្រ្កាបជាប់ជាប្រចាំ៕

Loading...