ចឹងតើបានចេះតែបាត់កញ្ចក់រថយន្តដោយសារចោរជំនាញលួចកញ្ចក់រថយន្តសេរីទំនើបនេះសោះ

December 06, 2018 29

 


ភ្នំពេញ ៖ ជនសង្ស័យជាចោរជំនាញដើរគាស់លួចកញ្ចក់រថយន្តសេរីទំនើបម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាព លួចគាស់កញ្ចក់រថយន្តសេរីទំនើបម៉ាកតូយ៉ូតាអាល់ហ្វាបានសម្រេចហើយព្យាយាមជិះម៉ូតូកេចខ្លួនតែត្រូវម្ចាស់រថយន្តដេញចាប់បាន។ កាលពីវេលាម៉ោង ១៥ និង២០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅក្នុងបុរីលឹមឈាងហាក់ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
   ជនសង្ស័យឈ្មោះ ជិន វិសុទ្ធ អាយុ ៣៥ឆ្នាំ
មុខរបរមិនពិតប្រាកដស្នាក់នៅ ចល័ត ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ចំណែកម្ចាស់រថយន្តរងគ្រោះឈ្មោះ សូរ ហ៊ី អាយុ ២៨ឆ្នាំ ស្នាក់នៅក្នុងបុរីលឹមឈាងហាក់ ភូមិ ពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌ សែន
សុខ។
    ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ ជិះម៉ូតូម៉ាកSUZUKI VIVA  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T-3696 ជិះឆ្វែលប្រហែល
ជា២ជុំ ស្រាប់តែឈប់ម៉ូតូ ហើយ ចុះមកធ្វើសកម្មភាព គាស់កញ្ចក់រថយន្ត សេរីទំនើប
(ម៉ាកតូយ៉ូតាអាល់ហ្វា)ដែលចតនៅចញ្ចើមផ្លូវក្នុងបុរីបានសម្រេច តែត្រូវបានសន្តិសុខ យាម នៅគោលដៅនោះឃើញទាន់ ក៏ស្រែកប្រាប់ម្ចាស់រថយន្តហើយជនសង្ស័យបានព្យាយាមជិះម៉ូតូរត់ដល់ផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងភូមិគង្គារផុសក្នុងសង្កាត់ទួលសង្កែ២ក៍ត្រូវម្ចាស់រថយន្តដេញចាប់បាន។
    ពេលចាប់បាន ប្រជាពលរដ្ឋក៏បានស្វាគមន៍មួយដៃមួយជើង រួចក៍បានហៅសម្ថកិច្ចឲ្យមកយកម៉ូតូ និងជនសង្ស័យទៅអធិការនគរបាលខណ្ឌសែនសុខហើយម្ចាស់រថយន្តទៅដាក់ពាក្យបណ្តឹង ដើម្បីសម្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់ ៕

Loading...