បុរសម្នាក់របួសធ្ងន់ខណះជិះម៉ូតូទៅបុករថយន្តពីក្រោយ

December 06, 2018 30


ភ្នំពេញ៖បុរសម្នាក់រងរបួសធ្ងន់ខណះជិះម៉ូតូធុនធំទៅបុកពីក្រោយរថយន្តដែលកំពុងឈប់ប្តូរកង់(កង់បែក)។ករណីនេះកើតឡើងកាលពីម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៦ ធ្នូ ២០១៨
នៅខាងត្បូងវត្តអន្លង់ក្ងានលើផ្លូវហាណូយភូមិអន្លង់ក្ងានសង្កាត់ឃ្មួញខណ្ឌសែនសុខ។
    អ្នករបួសមិនត្រូវបានស្គាល់អត្តសញ្ញាក្រោយកើតហេតុរថយន្តបង្អែកសែនសុខដឹកទៅសង្គ្រោះបាត់។
    ប្រភពពីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុឲ្យដឹងថាមុនកើតហេតុម៉ោងប្រហែល០៩ព្រឹកឃើញរថយន្តដឹកឥដ្ឋខាងលើបើកមកពីជើងទៅត្បូងខណះមកដល់មុខវត្តអន្លង់ក្ងានស្រាប់
តែបានផ្ទុះកង់ក្រោយផ្នែកខាងស្តាំទាំង២បង្ករអោយមានការភ្ញាក់ផ្អើមួយដងទៅ។លុះដល់ម៉ោងខាងលើស្រាប់តែមានបុរសម្នាក់(ដូចជនជាតិចិន)ជិះម៉ូតូធុនធំម៉ាកCBR ពណ៌
ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FF-6215
ដោយបើកពីជើងទៅត្បូងក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តដែលឈប់ខាងលើនិងបណ្តាលអោយរងរបួសធ្ងន់បង្ករភ្ញាក់ផ្អើដល់ប្រជាពលរដ្ឋម្តងទៀតជាលើកទី២។
    ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងអ្នករងរបួសឃើញមានរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅ
មន្ទីពេទ្យព្រះកុសុមះដោយឡែកមធ្យោបាយទាំង ២គ្រឿងសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងយកមករក្សាទុកនៅផ្នែកជំនាញក្នុង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

Loading...