​​​​ស្រ្តីម្នាក់សម្រាចចិត្តចងកសម្លាប់ខ្លួនឯងធ្វើអោយមហាជននឹកស្មានមិនដល់

December 06, 2018 82

 

រាជធានីភ្នំពេញ៖ ស្រ្តីជាអាជីវករម្នាក់នៅក្នុងផ្សារដេប៉ូ មិនដឹងមូលហេតុអ្វី ស្រាប់តែធ្វើអត្តឃាតចងកសម្លាប់ខ្លូន បង្កអោយមានការភ្ញាក់ផ្អើល វេលាម៉ោង ១១ និង៣០នាទីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងតូបលក់ខោអាវរបស់ខ្លួន ស្ថិតនៅក្នុងផ្សារដេប៉ូ ជាន់ទី១ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

តាមការបញ្ជក់របស់កូនស្រីនៃសពបានឲ្យដឹងថា ” ម្ដាយនាងបានបាត់មិនឃើញទៅផ្ទះតាំងពីយប់ថ្ងៃទី៥ ខែធ្នូ មិនដឹងទៅទីណា ក្រុមគ្រួសារនាំគ្នាដើររក តែមិនឃើញសោះ ។ រហូតព្រឹកម៉ោងជាង១១ ថ្ងៃទី៦ ខែធ្នូនេះ នាងបានមកមើលនៅតូបលក់ខោអាវនៅក្នុងផ្សារដេប៉ូ ស្រាប់តែប្រទះឃើញម្តាយ ចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំណាញបានប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...