មន្ទីរសុខាភិបាល៖ អ្នកជំងឺអេដស៍នៅទូទាំងខេត្តកោះកុង ទទួលបានឱសថប្រឆាំងមេរោគអេដស៍ជិត១ពាន់នាក់

December 07, 2018 19

កោះកុង ៖ មន្ទីរសុខាភិបាលខេត្តកោះកុង នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បានប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០១៨ ក្រោមប្រធានបទ “យើងបេ្ដជ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥”។

ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍, លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្ត, លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន សិស្សានុសិស្ស និងអ្នកកើតអ្នកផ្ទុកមេរោគអេដស៍ផងដែរ។

លោកវេជ្ជបណ្ឌិត ទា ផល្លា បានថ្លែងថា ពិធីថ្ងៃនេះ គឺជារទទួលស្គាល់ និងយល់ដឹងពីស្ថានភាពមេរោគអេដស៍ នឹងជំងឺអេដស៍ ព្រោះមេរោគអេដស៍ ជាជំងឺឆ្លងដ៍កាចសាហាវមួយ ប្រកបដោយគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបាត់បង់ នូវធនធានមនុស្ស ដែលជាគន្លឹះនៃការអភិវឌ្ឍន៍គ្រប់ផ្នែកទាំងអស់។ «អ្នកជំងឺអេដស៍នៅទូទាំងខេត្តកោះកុង ទទួលបានឱសថប្រឆាំងមេរោគអេដស៍ជិត១ពាន់នាក់ នឹងចូលរួមបញ្ចប់បញ្ហាអេដស៍នៅកម្ពុជាឆ្នាំ២០២៥»។

លោកបានបញ្ជាក់ទៀតថា ដោយមើលឃើញគ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ និងផ្តល់អាទិភាពជាចំបង ដល់គ្រប់ស្ថាប័ន អង្គភាពជាដៃគូរអភិវឌ្ឍន៍ អនុវឌ្ឍន៍ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ នៅចំណេះដឹង ក៏ដូចជាវិធានការការពារ មេរោគអេដស៍-ជំងឺអេដស៍ រហូតទទួលបាននូវជោគជ័យ គួរជាទីមោទនៈ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា សម្រាប់ខេត្តកោះកុង ក្រោយពីធ្វើតេស្តិ៍រកមេរោគអេដស៍ អ្នកមានជំងឺអេដស៍ទទួលនូវឱសថប្រឆាំង មេរោគអេដស៍ មានចំនួនសរុប៩៣៩នាក់ មានកុមារចំនួន៣០នាក់ផងដែរ ហេតុដូច្នេះ សូមបងប្អូនចូលរួមទប់ស្កាត់ ការឆ្លងជំងឺអេដស៍ទាំងអស់គ្នា។

ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានថ្លែងថា ក្នុងខេត្តកោះកុងតាមរយៈកម្មវិធីអេដស៍-កាមរោគមន្ទីរសុខាភិបាលខេត្ត ទទួលបាលលទ្ធផល ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ និងបានផ្តលសេវា ការធ្វើតេស្តឈាមរកមេរោគអេដស៍ នៅតាមមណ្ឌលក្រុមប្រឹក្សា និងធ្វើតេស្តឈាមតាមស្រុកមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តសម្រាប់មេរោគអេដស៍ ប្រឈមមុខខ្ពស់ដោយអង្គការសមាគមន៍នារីផងដែរ។

លោកថា សមិទ្ធផលនៃការរិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល គាំទ្រពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ការសហការពី បណ្តាស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានការពន្យល់ណែនាំពន្យល់ និងមានការចូលរួមផ្តល់មត្តិណែនាំ ទើបទទួលបាននូវអាត្រាកាត់បន្ថយ បានលទ្ធផលល្អ៕

Loading...