ប្តីរស្រាលប្រពន្ធរងរបួសធ្ងន់បន្ទាប់ពីត្រូវក្បាលរថយន្តកុងតៃន័របើកគៀរ

December 07, 2018 22

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយក្បាលរថយន្តសណ្តោងទូរកុងតាន័រនិងម៉ូតូបណ្តាលឲ្យប្តីប្រពន្ធមួយគូររងរបួសធ្ងន់ស្រាលកាបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ និង ៤០នាទីរសៀល ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០១៨ ដែលទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយជាតិលេខ៤ ក្បែរនិងច្រកចូលសាលាសុវណ្ណភូមិ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុម៉ូតូដែលជាជនរងគ្រោះសេរីសងឆ្នាំ២០១៧ពណ៍ខ្មៅដែលពាក់ស្លាកលេខ ភ្នំពេញ 1GN 1005 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុក៍បានវាក់អើជាមួយម៉ូតូមួយគ្រឿងទៀតដែលដំណើរស្របទិសគ្នាក៍បានគិចស្របពេលនោះក៍មានក្បាលរថយន្តសណ្តោងទូកុងតាន័រពណ៍ក្រហមមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D 8722 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របទិសក៍បានមកគៀម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលប្រពន្ធរងរបួសជើងធ្ងន់ ចំណែកប្តីរងរបួសស្រាល ក្រោយពេលកើតហេតុរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេបែជាខំបើករត់រហូតមកដល់ចំណុចរង្វង់មូលចោមចៅទើបធ្វើរការឃាត់ខ្លួនបានទាំងរថយន្តនិងតៃកុងតែម្តង។
ក្រោយពេលកើតហេតុតៃកុងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ នាំខ្លួនរក្សារទុកនៅប៉ុស្តិ៍ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់របស់អង្គភាពលេខ៧១១ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ។
ចំណែកក្បាលរថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានកម្លាំងផ្នែកចរាចរណ៍ខណ្ឌ័ធ្វើការវាស់វែងនិងរងចាំកម្លាំងជំនាញផ្នែកចរាចរណ៍ក្រុងយកទៅរក្សារទុកដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

Loading...