នោះភ្នំមួយមិនអាចមានខ្លាពីរោម៉ូតូដឺដងគ្នាវាយប្រាវសមត្ថកិច្ចឃាត់សងខាងបាន០៧នាក់

December 12, 2018 57

 

ភ្នំពេញ៖ក្មេងទំនើង២ក្រុមចំនួន០៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនក្រោយពីដឺដងគ្នាតាមដងផ្លូវឈានប្រើហឹង្សាដោយចេតនា(វាយគ្នាទៅវិញទៅ
មក)កាលពីវេលាម៉ោង ០១ និង១០នាទីរំលង
អាធ្រាត្រថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៨  នៅចំណុចមុខគណៈបក្សប្រជាជន ផ្លូវ២០០៤ ភូមិទ្រុង
មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
   -ភាគីទី១ឃាត់បាន ០២នាក់រួមមាន 
១/ឈ្មោះ ឈឹម កុសល  អាយុ ២៤ឆ្នាំជនជាតិ
ខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ ភ្នំពេញ (គ្មានសារធាតុញៀន) រងរបួសរលាត់
ស្បែកក្បាល និងរលាត់ខ្នង ។
២/ឈ្មោះ ជិន សារ៉ូ  អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅប​ន្ទប់ជួល សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ភ្នំពេញ (គ្មានសារធាតុញៀន) របួសហើមប៉ោងស្នារទាំងសងខាង ហើមប៉ោហកដៃខាងឆ្វេង ។
    -ភាគីទី២ចំនួន ០៥នាក់រួមមាន ៖
១/ឈ្មោះ អន ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់
នៅផ្ទះលេខ១២អា ផ្លូវ៥៩៦  សង្កាត់បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ (គ្មានសារធាតុញៀ
ន)របួសដាច់ស្បែកចុងដង្ហើបខាងឆ្វេង ។
២/ឈ្មោះ ស៊ុន គឹមសាន  អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ (គ្មានសារធាតុញៀន) ។៣/ឈ្មោះ ម៉ៅ សុវណ្ណា  អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះស្នាក់នៅភូមិដំនាក់ត្រែងត្រយឹង  សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសដាច់រលាត់ស្បែកសៀតផ្កាខាងស្តាំ។៤/ឈ្មោះ ថន ស៊ីស៊ីឡា  អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់
សក់ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង  សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធា
តុញៀន) ។៥/ឈ្មោះ ប៊ូ ចាន់រដ្ឋា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិជម្ពូវ័ន  សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសរយៈស្បែកក្បាល និងរលាត់ត្រចៀកខាងឆ្វេង ។
    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ ភាគីទី១ បានចេញពីផឹកស៊ីនៅហាងម៉ូឌែន២ ម្តុំតាខ្មៅ បានធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ បានជួបជាមួយភាគីទី២ រួចភាគីទី១បានជិះម៉ូតូវ៉ានិងឈប់ពីមុខម៉ូតូភាគីទី២ ហើយបានរោម៉ាស៊ីនម៉ូតូរបស់ខ្លួនឭខ្លាំងៗ ក៍មានទំនាស់ពាក្យសម្តីជាមួយគ្នាហើយឈានប្រើហឹង្សាប្រតាយប្រតប់ដាក់គ្នាទៅវិញទៅតែម្តង បន្ទាប់មកកម្លាំងសមត្ថកិច្ចធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញបានធ្វើការឃាត់ខ្លួនក្មេងទំនើងសងខាងបាន០៧នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
    ក្នុងប្រតិបត្តការណ៍ឃាត់ខ្លួនក្មេងទំនើងខាងលើសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន ០៥គ្រឿង (១/ម៉ាកហុងដាCBF ពណ៌ខ្មៅ ពណ៌ក្រហមលាយស ពាក់ស្នាកលេខភ្នំពេញ1GK-7701 ទី២/ម៉ាកKTM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE-7291 , ទី៣/ម៉ាកDUKE ពណ៌ខ្មៅលាយស ពាក់ស្លាកលេភ្នំពេញ១DD-5220 ,ទី៤/ម៉ាកXR-ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DQ-6667 និងទី៥/ ម៉ាកXR-ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1AY-4659)។
 បច្ចុប្បន្ន ក្មេងទំនើងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

Loading...