មោទនភាពជាតិ !!UN យកកម្ពុជា ធ្វើជាអនុប្រធាន មហាសន្និបាតខ្លួន ព្រោះពិភពលោក ទទួលស្គាល់មាន កំណើនសេដ្ឋកិច្ច៧%

June 09, 2018 110
34818222_462847040841580_8801256990236999680_n

ភ្នំពេញ ៖ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ លោក អ៊ុច បូររិទ្ធ បានថ្លែងថា អង្គការសហប្រជាជាតិ (UN) បានបោះឆ្នោតជ្រើសរើសកម្ពុជាឲ្យ ធ្វើជាអនុប្រធានក្នុងកិច្ចប្រជុំលើកទី៧៣ របស់មហា សន្និបាត UN ដោយសារតែពិភពលោកបានទទួលស្គាល់ កម្ពុជាមានកំណើនសេដ្ឋកិច្ច៧% ដូច្នេះ ប្រទេសមួយចំនួនបានចាត់ទុកកម្ពុជាជាខ្លា នៅតំបន់អាស៊ី ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃ៧ ខែមិថុនា ឆ្នាំ២០១៨ បានឲ្យដឹងថា កម្ពុជាត្រូវបានជ្រើសតាំង ឲ្យធ្វើជាអនុប្រធានរួមជាមួយប្រទេសសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៃសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាត អង្គការ សហប្រជាជាតិ សំរាប់អាណត្តិពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩ នៅសាលមហាសន្និ បាតនៃទីស្នាក់ការ UN នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

ក្រោយពី UN ជ្រើសរើសកម្ពុជា ក្រសួងការបរទេសខ្មែរ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពី ការចូលរួមរបស់កម្ពុជាក្នុងការធ្វើជាអនុប្រធាន នៃកិច្ចប្រជុំលើកទី៧៣ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងសន្និសីទនោះ លោក អ៊ុច បូររិទ្ធ បានលើកឡើងថា ក្នុងរដ្ឋធម្មនុញ្ញរបស់ UN បានចែងយ៉ាងច្បាស់ ដោយមិនគិត ប្រទេសអ្នកមាន ឬអ្នកក្រនោះទេ គឺមានសិទ្ធិស្មើៗគ្នា ដូច្នេះការផ្សារភ្ជាប់ របស់កម្ពុជា ចូលទៅក្នុងអង្គការពិភពលោកពិតជាមានសារៈសំខាន់។

លោក អ៊ុច បូររិទ្ធ មានប្រសាសន៍ថា “បញ្ហាសំខាន់គឺចង់បានណាស់ បទពិសោធន៍ពីប្រទេសទាំងអស់ នៅក្នុងពិភពលោក ជាពិសេសការរីកចម្រើនរបស់កម្ពុជានេះ ទាញការចាប់អារម្មណ៍ខ្លាំងក្លាណាស់ នៅក្នុងពិភពលោក ជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និងគ្រប់អង្គការទាំងអស់ គឺមានការ កោតសសើរដោយសារកំណើនរបស់យើងមាន៧% ជាមធ្យម៧% និយាយឲ្យចំទៅ ហើយឆ្នាំក្រោយ នឹងឡើងទៅដល់៧%ជាង”។

លោកអះអាងថា ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ មានប្រទេសមួយចំនួនបានចាត់ទុកកម្ពុជា ជាខ្លាក្នុង តំបន់អាស៊ី ដូច្នេះកម្ពុជាជាប្រទេសមួយចេញរបបសង្គ្រាម រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានការរីក ចម្រើនខ្លាំង ។ លោកថា UN ចង់ដឹងកម្ពុជាសំខាន់ជាងគេ គឺការបញ្ចប់សង្គ្រាម ។

សូមរំលឹកថា កម្ពុជាធ្លាប់ត្រូវបានជ្រើសតាំងលើកដំបូង ជាអនុប្រធាននៃសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៥៦ កាលពីឆ្នាំ ២០០១-២០០២

Loading...