រកឃើញ​កាហ្វេចំនួន៥០សឹបកញ្ចប់​ និងត្រីខចំនួន១​៣កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារអន្លង់វែង

December 20, 2018 95

ឧត្តរមានជ័យ ៖ ដើម្បីពង្រឹងបាននូវគុណភាពចំណីអាហារ ដែលបរិភោគប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ​​ ​សហការជា​មួយ​មន្ទីរពាណិជ្ជកម្ម​ ខេត្តសមត្ថកិច្ច និង​អាជ្ញាធរមូលដ្ឋាន បានបន្តការចុះត្រួត​ពិនិត្យមើល លើផលិតផ​ល​ និងចំណី​អាហារដែលបានតាំងលក់នៅក្នុងផ្សារថ្មី​អន្លង់វែង​ នៅស្រុកអន្លង់វែង​ ខេត្តឧត្តរ​មានជ័យ​។

ការចុះពិនិត្យនេះផងដែរ ​មន្ត្រីសាខាកាំកុង​ត្រូល បានផ្តោត​សំខាន់ទៅលើ គ្រឿង​ឧបភោគ​បរិភោគ ដែលហួសកាល​បរិច្ឆេទ និងគ្រឿងភេសជ្ជៈដែលខូចគុណភាពផ្សេងៗ​ នៅក្នុងឱកាសនោះ​ មន្ត្រីសាខាកាំកុងត្រូល​ខេត្ត បានពិនិត្យឃើញមាន​កាហ្វេចំនួន៥០សឹបកញ្ចប់តូច​ និងត្រីខចំនួន១​៣កំប៉ុង ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និង​បានសុំដកហូតទុកកម្ទេចចោលនៅ​ពេលក្រោយ។

ជាមួយគ្នានោះផងដែរ មន្ត្រីកាំកុង​ត្រូលខេត្ត ក៏បានធ្វើការអប់រំណែនាំបន្ថែម ឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជា​ធំ​ និងជាចាំបាច់បំផុត​ បន្តបន្ទាប់ទៀត។ មន្រ្តីជំនាញសូមឲ្យ​ បងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយ​មន្ត្រីជំនាញ ដើម្បីទប់ស្កាត់ការនាំ​ចូលផលិតផលខូចគុណភាព ឬក្លែក្លាយ ដែលបង្កដល់ផល​ប៉ះពាល់ ដល់សុខខុមារភាពបងប្អូន។

បន្ទាប់មក​ ជាមួយនិងការចុះពិនត្យនេះផង​ដែរ​ សមត្ថកិច្ច​ អាជ្ញាធមូលដ្ឋាន​ រួមនិងបងប្អូនប្រជាពលរដ្ឋ​ បានសម្តែងនូវក្តីសម្បាយរីករាយផងដែរ​ ដែលបានមន្ត្រីជំនាញ ចុះមកពិនិត្យរកមើលទំនិញខូចគុណភាពដោយផ្ទាល់ ដើម្បីគិតគូ​ទៅលើសុខភាពប្រជាពលរដ្ឋយើង​៕

Loading...