គ្រោងឆ្អឹងសត្វល្មូនសមុទ្រអាយុ​កាល៦៥លានឆ្នាំ ត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរប្រទេសអាហ្សង់ទីន

December 21, 2018 93

ប៊ុយណូសអ៊ែរែស ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា គ្រោងឆ្អឹងស្ទើរតែពេញលេញទាំងស្រុង នៃសត្វល្មូនសមុទ្រផុតពូជកាលពីសម័យដាយណូស័រ ត្រូវ​បាន​ដាក់​តាំង​​បង្ហាញនៅរដ្ឋធានីប៊ុយណូសអ៊ែរែស (Buenos Aires) ​ប្រទេសអាហ្សង់ទីន នាថ្ងៃពុធសប្តាហ៍នេះ ក្រោយ​ពី​វា​ត្រូវ​បានរកឃើញ​ជាលើកដំបូងនៅភាគខាងត្បូង​ប្រទេសអាមេរិកឡាទីននេះ កាលពី៩ឆ្នាំមុន។

គ្រោងឆ្អឹងនៅមានសភាពយ៉ាងល្អ នៃសត្វល្មូនសមុទ្រក៏វែងដែលផុតពូជនេះ ត្រូវគេវាស់វែងដឹងថា មានបណ្តោយ​ប្រវែង​​០៨ម៉ែត្រ និងទទឹង​០៤ម៉ែត្រ ហើយកំពុងត្រូវដាក់តាំងបង្ហាញនៅឯសារមន្ទីរធម្មជាតិវិទ្យាសាស្រ្ត Bernardino Rivadavia ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។

គួរជម្រាបថា សត្វរស់នៅក្នុងសមុទ្រនេះត្រូវគេហៅថា «ផ្លេស៊ីអូសូរៀ (Plesiosauria)» បានផុតពូជបាត់ពីផែនដី​កាលពី​​​៦៥លាន​ឆ្នាំមុន។ ដោយសារគ្រោងឆ្អឹងខាងលើនៅមានសភាពល្អបែបនេះ មិនដូចជាគ្រោងឆឹ្អងដែល​រក​ឃើញ​នៅ​តំបន់​ឯ​ទៀតៗ​​​ជុំវិញពិភពលោក ​ក្រុមអ្នកស្រាវជ្រាវនឹងមានឱកាសស្វែងយល់បន្ថែមកាន់តែច្រើនពីសត្វល្មូនសមុទ្រដ៏ធំនេះ៕

Loading...