បុរសម្នាក់ត្រូវបានអធិការដ្ឋាននគបាលខណ្ឌដូនពេញធ្វើកាឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

December 21, 2018 144


ភ្នំពេញ៖ នគរបាលខណ្ឌដូនពេញ ក្រោមការដឹកនាំ ពីសំណាក់លោក ទៀង ចាន់សារ អធិការនគរបាល ខណ្ឌបាន ជំរុញអោយផ្នែកជំនាញ សហការជាមួយ ប៉ុស្តិ៍មូល ដ្នានខិតខំ ស្រាវជ្រាវធ្វើយ៉ាងណាកំណត់មុខសញ្ញាចែកចាយគ្រឿងញៀន អោយបាន ជាក់ស្តែង វេលាម៉ោង១០និង០០នាទី ថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវ៤៩ ក្រុម៤៣ ភូមិ០៨ សង្កាត់ផ្សារថ្មី៣។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការ ឃាត់ខ្លួន ជនសង្ស័យម្នាក់មាន ឈ្មោះ ចាន់ វិច្ឆិកា ហៅអាភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ សង្កាត់ផ្សារថ្មី៣ មុខរបរមិនពិត (ជួញដូរគ្រឿងញៀន)។វត្ថុតាងចាប់យករួមមាន:ក្រាមពណ័សរថ្លា(គ្រឿងញៀន)ចំនួន ១៣កញ្ចប់, ឧបករណ៍ ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន , ថង់សំរាប់ច្រកគ្រឿងញៀន ធ្វើសកម្មភាព មួយចំនួននិងប្រាក់រៀលចំនួនប្រាំមុឺន(៥០.០០០)ទូរសព្ទចំនួនពីរគ្រឿង ម៉ាកហ្រ្គេនពណ៌សរចំនួន០១ .នឹងម៉ាកណូគាចុចពិល ពណ៌ខកមៅចំនួន០១។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីសួរនាំនិងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើង តុលារ ការចាត់ការតាមនិតិវិធី៕

Loading...