
ភ្នំពេញៈបុរសម្នាក់បើករថយន្តមួយគ្រឿងបានបត់ត្រឡប់ក្រោយជ្រុលចង្កូតទៅបុកម៉ូតូម៉ាកCLiCKមួយគ្រឿងបណ្តាលអោយដួលរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលវេលាម៉ោង ០១និង២០នាទីថ្ងៃទី២០ ខែធ្នូរ ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំនុចមុចផ្សារហេងលី ផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុមានរថយន្តម៉ាកLuxesមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2 AS-3685ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងទៅជើងក្នងល្បឿនលឿនសង្ស័យស្រវឹង
លុះមកដល់ចំនុចកើតហេតុមុខផ្សារហេងលីរថយន្តមិនបង្អន់ល្បឿនបានបត់ត្រឡប់ក្រោយជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាCLiCk ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AI-9300ជិះតែម្នាក់ធ្វើរដំណើពីត្បូងទៅជើងបណ្តាលអោយដួលសំណាងល្អម្ចាស់ម៉ូតូខ្ទាតចេញក្រៅរងរបួសស្រាល ចំនែកម៉ូតូត្រូវរថយន្តកិនពីលើអូសជាច្រើនម៉ែត្រ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោករងចាំដោះស្រាយនៅពេលក្រោយ។ចំនែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីពេទ្យព្យាបាលរបួស៕



