គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់០៤នាក់ស្លាប់ និង១១នាក់រងរបួសក្នុងហេតុការណ៍នេះ

December 23, 2018 120

 


កោះកុង៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ១២,៣០នាទីថ្ងៃត្រង់ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំេ០១៨ មានករណីរថយន្ត១គ្រឿង ក្រឡាប់ដោយខ្លួនឯងត្រង់ចំណុចអន្ទង់អាំងធំចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ហេតុការណ៍នេះបានបង្កអោយមនុស្សចំនួន៤នាក់បានស្លាប់(ស្រី២) និងរបួសធ្ងន់ស្រាលចំនួន១១នាក់(ស្រី៤) ។

ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តដែលក្រឡាប់នោះម៉ាកកូរេ ពណ៌ស បើកបរពីខេត្ដកំពង់ស្ពឺមកខេត្តកោះកុង ជារថយន្តរបស់ក្រុមភ្លេងដែលត្រូវមកច្រៀងក្នុងពិធីមង្គលការរបស់ប្រជាពលរដ្ឋនៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំនុចកើតហេតុ ដោយសារអ្នកបើកបរពុំស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរក្នុងល្បឿនលឿនផងនោះ ពេលចុះចំណោត ផងក៍ជាន់ហ្វ្រាំងមិនស៊ី រួមទាំងដាក់លេខមិនចូល ទើបបណ្តាលអោយរថយន្តក្រឡាប់ធ្លាក់ផ្លូវតែម្តង ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះសមត្ថកិច្ចនៅពុំទាន់កំណត់អត្តសញ្ញាណជនរងគ្រោះដែលស្លាប់ និងរបួសបាននៅឡើយទេ ដោយសារកំពុងមមាញឹកក្នុងការ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕

Loading...