រថយន្តហុីយ៉ាន់ដាយបើកបរខ្វះការប្រុងប្រយ័ត្នកៀរនិងរថយន្ដកាម៉ារីឆ្លាមរងការខូចខាតចុងក្រោយសង២០០ដុល្លារបញ្ចប់រឿង

December 25, 2018 108

   ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយ១គ្រឿងសង្ស័យអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានបើកទៅកៀរនិងរថយន្ដកាម៉ារីឆ្លាមរងការខូចខាតចុងក្រោយសង២០០ដុល្លារបញ្ចប់រឿង។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង០៨និង១៥នាទី ព្រឹកថ្ងៃអង្គារទី ២៥ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ(១៩១៩)សន្ថិតនៅភូមិបូរី១០០ខ្នងក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។អ្នកបើកបរទាំងសងខាងមិនត្រូវបានស្គាល់ឈ្មោះទេ។
ប្រភពពីកន្លែងកើតហេតុអោយបានដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកtoyotaកាមរីឆ្លាមពណ៍សពាក់ស្លាកលេខភ្នំពេញ2T-8172បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បួងលុះមកដល់ចំណុចកើតហេតុអ្នកបើកបរប្រុងបត់ស្តាំប៉ុន្តមិនទាន់បានបត់ផងស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៍ទឹកមាសពាក់ស្លាក់លេខកំពង់ឆ្នាំង 3A-1899 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅស្របគ្នាដាយអ្នកបើកបរខ្វះកាប្រុងប្រយ័ត្នហើយជានហ្វាងមិនសីុក៍ជ្រុលទៅកៀរពីចំហៀងនិងរថយន្តកាមរីឆ្លាមបណ្តាលអោយរងកាខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំចំណែកភាគីខាងរថយន្តហីុយ៉ានដាយខូចខាតផ្នែកខាងស្ដាំបន្តិចបន្ទូចប៉ុន្តែមិនមានអ្នករងរបួសទេ។
   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែងយករថយន្តយកមកដាក់ម្ខាងផ្លូវហើយអោយភាគីពីនិយាយចរចារគ្នាក្រោយមទើបភាគីខាងរថយន្តហីុយ៉ាន់ដាយព្រមសងអោយទៅម្ចាស់រថយន្តកាមរីឆ្លាមចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...