កម្មករ​ប្រមូល​សំរាម ​ក្រុមហ៊ុន​ ស៊ីន ទ្រី​ ជាង​២ពាន់​នាក់​ នាំគ្នាធ្វើកូដកម្មទាមទារតំឡើង​ប្រាក់​ខែ១២ដុល្លារ លើ​ប្រាក់​ខែ​គោល

December 27, 2018 62

ភ្នំពេញ​ ៖ កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ ស៊ីន ទ្រី​ ប្រមាណជាង​២ពាន់​នាក់​ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម នៅ​ការ៉ាស​រថយន្ត ​ស៊ីន ទ្រី​ ផ្លូវ​បេតុ​បឹង​តា​ម៉ាត​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ដោយបាននាំគ្នា​តវ៉ា​អត់​ធ្វើ​ការ​ ដោយ​ទាមទារ​ឲ្យក្រុម​ហ៊ុន​តំឡើង​ប្រាក់​ខែ​ឲ្យពួក​គេ​ ចំនួន​១២ដុល្លារ​បន្ថែម​ លើ​ប្រាក់​ខែ​គោលរបស់ពួក​គាត់​បន្ថែមទៀត​ ដោយទាមទារ​លក្ខខ័ណ្ឌ ចំនួន៤ចំណុច ដូចជា៖ ទី១- សុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់។​ ទី២- ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ៤៤៣ ក.ប.ប្រ.ក.ខល។ ទី៣- ស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ឲដុល្លារ សម្រាប់ឆ្នាំ២០១៩ ។ ទី៤- បញ្ហាផ្សេងៗ។

កូដកម្មនេះដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ លោក ទូច កុសល។ ហើយក្នុង​ការ​តវ៉ា​នេះ​ កម្មករ​ស៊ីនទ្រី​ បានប្រាប់​ឲ្យដឹងថា ប្រាក់​ខែ​ពួក​គាត់​ បានចែក​ជា២វេន​ គឺវេនយប់​​ និង​ថ្ងៃ​ ដោយ​អ្នក​ធ្វើ​ការវេន​ ថ្ងៃទទួល​បានប្រាក់​ខែ​ចំនួន​៥១ម៉ឺន​ និង​អ្នក​ធ្វើ​ការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ៦១ម៉ឺន​ ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ​ ដោយ​ពួក​គាត់​ទាមទារ​ឲ្យខាង​ក្រុម​ហ៊ុន​ តំឡើង​ប្រាក់​ខែ​ចំនួន​១២ដុល្លារ​ លើ​ប្រាក់​ខែ​គោលពួកគាត់​បន្ថែមទៀត​ ព្រមទាំង​ឲ្យ​ក្រុម​ហ៊ុន​ ផ្តល់​សេវ៉ា​ថែមទាំង​សុភាព​ នឹង​មាន​ប្រាក់​បំណាច់​ឆ្នាំ​ និង​ហូប​ចុក​ដូច​ កម្មករ​ កម្ម​ការនី​ រោងចក្រ​ដែរ​ ។

ជាលទ្ធិផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនក្រុមហ៊ុន ស៊ិន ទ្រី ព្រមព្រាងចំនួន៣ចំណុច គឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥ដុល្លារបន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនឲ្យតែ៦ដុល្លារប៉ុណ្ណោះ និងតំឡើងឲ្យ១ដុល្លារទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២ដុល្លារ។

ក្នុង​ហេតុការណ៍​នេះដែរ​ ក៏មានការ​ប៉ះទង្គិច​គ្នា​ រវាង​កម្មករ​ស៊ីនទ្រី​គ្នា​ឯង​ និង​កម្មករ​គ្នា​ឯង​ ដោយ​មាន​អ្នក​ខ្លះ​ចង់​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ ទាមទារ​តំឡើង​ប្រាក់​ខែ​។

ដោយ​ឡែក​ខាង​ក្រុម​ហ៊ុន​វិញ​ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​ឲ្យ​ចូល​ចរចា​គ្នា​ តែ​ខាង​ក្រុម​ហ៊ុន​ឡើង​ឲ្យ​ដែរ​ តែតំលៃ​ទៀប​ពេក​ គឺត្រឹមតែ៦​ដុល្លារ​ ទើប​ពួក​គាត់ជាកម្មករ​ទទួល​​​យក​មិន​បាន​ គឺទាមទារ​១២ដុល្លារ​ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ​ ដូច្នេះហើយបើសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ៕

Loading...