ព្រឹទ្ធសភា អនុម័តទាំងស្រុង លើសេចក្តីស្នើវិសោធនកម្ម ពាក់ព័ន្ធនឹងរដ្ឋបាលរាជធានី-ក្រុង-ស្រុក-ខណ្ឌ

January 11, 2019 84

ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានអនុម័តជាឯកច្ឆ័ន្ទ លើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដោយសំឡេង៥២ នៃសមាជិកព្រឹទ្ធសភាទាំងអស់ដែលបានចូលរួម។

សម័យប្រជុំនៅព្រឹកនេះ ធ្វើឡើងនៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានសមាជិកព្រឹទ្ធសភាចំនួន៥២រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សូមរំឮកថា កាលពីថ្ងៃទី៣ ខែមករា រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដោយសម្លេង១០៨ ជាឯកច្ឆន្ទនៃចំនួនសមាជិកសភាទាំងមូល៕

Loading...