កម្លាំងចម្រុះបានចុះត្រួតពិនិត្យនិងឆែកឆេររកឃើញជនសងសង្ស័យពាក់ព័ន្ធគ្រឿងញៀន២៨នាក់

January 12, 2019 106

-ភ្នំពេញ ដោយបានការអនុញ្ញាតតាមរយៈទូរស័ព្ទរបស់លោក សេង គឹមឡាក់ ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការពីលោក ចេង សុផាន ជាក្រឡាបញ្ជីកាលពីថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៩ ម៉០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិ ការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមដូចខាងក្រោម៖

- លោកវរ.ត្រី រ៉ឹម ម៉ិច ឋានៈនាយរងការិយាល័យ

- លោកវរ.ត្រី គង់ នៅ ឋានៈនាយរងការិយាល័

- លោកវរ.ត្រី ស៊ិន សុវណ្ណ ឋានៈនាយរងការិយាល័យយ

- លោកវរ.ត្រី គង់ សុភាព ឋានៈនាយរងការិយាល័យ

- លោកអនុ.ឯក ស្រី យ៉ាវ័ន ឋានៈនាយរងប៉ុស្តិ៍ស្រះចក

- លោកអនុ.ឯក ជ័យ ស៊ួល ឋានៈនាយរងផ្នែក

- លោកអនុ.ទោ ជា វណ្ណា ឋានៈនាយរងផ្នែក

- លោក ឌួង ស៊ីម ឋានៈប្រធានភូមិ៣

បានដឹកក្រុមប្រតិបត្តិការចម្រុះបានចុះទៅដល់ទីតាំងសំណង់មិនរៀបរាយ ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញជនសង្ស័យពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន២៨នាក់ ,ម៉ូតូចំនួន១៩គ្រឿង និងឧបករណ៍សែបគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាប់វិធានការតាមផ្លូវច្បាប់

Loading...