ខ្លាំងមែនមេគយ មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាដាវ អោយរថយន្តធុនធំរបស់(ណាក់ក្បាលធំ)ដឹកឈើទៅវៀតណាម៤០គ្រឿង

January 12, 2019 28

ខេត្តរតនគិរី៖ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ជិតដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៩នេះ មេឈ្មួញឈើដ៏ធំឈ្មោះ«ណាក់ក្បាលធំ»ប្រចាំខេត្តរតនគិរី និងជាដៃស្តាំលោកផ្កាយ១ គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអោយក្បួនឡានដឹកឈើប្រភេទយីឌុបយ៉ាងតិច៤០គ្រឿង បានឆ្លងទៅប្រទេសវៀតណាមបានយ៉ាងរលូន តាមច្រកអន្តរជាតិអូរយ៉ាដាវ ខណៈមេគយ មេនគរបាលអន្តោប្រវេសន៍បើកភ្លើងខៀវ ពិសេសខាងអាវុធហត្ថលើផ្ទៃប្រទេសតែម្តងបានបិទភ្នែកក្នុងបទល្មើសដឹកជញ្ជូនឈើឆ្លងដែន។
  គេបានរាយការណ៍មកថា៖ បញ្ហាឡាន សាំយ៉ុង បាឡែន ឡង់គ្រឺស័រ ឡិចសុីស ដឹកឈើទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ គឺជាវប្បធម៍សាមញ្ញ កើតមានជាអចិន្ត្រៃយ៍ទៅហើយ និងមានច្រើនម្ចាស់។ ប៉ុន្តែអ្វីដែលអស្ចារ្យនិងបំពានច្បាប់ទ្រង់ទ្រាយធំ ត្រង់មេគយ មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាដាវ អោយរថយន្តធុនធំរបស់(ណាក់ក្បាលធំ)ដឹកឈើទៅវៀតណាម៤០គ្រឿង ដោយអំពើពុករលួយកើតឡើងជាលក្ខណះប្រព័ន្ធ ហើយឈ្មោះវ៉ៃ ជាអ្នករត់ការមើលការខុសត្រូវអោយ(ណាក់ក្បាលធំ)។
  ជាក់ស្តែងចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ជិតពាក់កណ្តាលខែមករា ឆ្នាំ២០១៩នេះ ក្នុងមួយយប់ចេញ៣ទៅ៤ឡានយីឌុប ហើយច្រើនបំផុតគឺនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ចេញជិត២០គ្រឿង សរុបមកដល់បច្ចុប្បន្នប្រមាណ៤០គ្រឿងហើយ ដែលជាឈើរបស់ឈ្មួញឈ្មោះ (ណាក់ក្បាលធំ)។ ជាទម្លាប់(ណាក់ក្បាលធំ)បានប្រើប្រាស់ស្លាកលេខឡានដដែល ដើម្បីបំភ័ន្តភ្នែក កុំអោដឹងថាតួលេខឡានឈើឆ្លងទៅវៀតណាមលក្ខណះទ្រង់ទ្រាយធំ ក្នុងនោះក្នុង១ឡាន(ណាក់ក្បាលធំ)បានរត់ការអស់តំលៃចាប់ពី១៥០០០ដុល្លារ ជិត២មុឺនដុល្លារ សម្រាប់គ្រប់សមត្ថកិច្ច អាជ្ញាធរ ជំនាញ។
  ជាគោលការណ៍មេគយ មេនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាដាវ អនុញ្ញាតអោយចេញឈើទៅវៀតណាមមិនអោយចូលដល់ខែ កុម្ភះ ឆ្នាំ២០១៩នេះទេ ។ ដូច្នេះឈ្មួញ ឈ្មោះ(ណាក់ក្បាលធំ) អាចសម្រុកដឹកដ៏ច្រើនជាបន្តបន្ទាប់ ដែលចៅហ្វាយខេត្តដឹងដែរ តែបន្លំដេក។ 
 រឿងនេះសូមមេត្តានាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយ អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ លោកបណ្ឌិត គុណ ញឹម    អគ្គនាយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាពិនិត្យមើលក្នុងបទល្មើសដឹកឈើឆ្លងដែនតាមច្រកអន្តរជាតិអូរយ៉ាដាវនេះផង។
  អង្គភាព«CSN DAILY »នឹងតាមប្រម៉ាញ់ផ្តិតរូបឡានយីឌុប និងឈើទាំងនេះពីបណ្តាញសំងាត់នៅទឹកដីប្រទេសវៀតណាមអោយបានឃើញដោយជាក់លាក់ ប្រកបដោយមូលដ្ឋានច្បាស់ការណ៍ជូនបន្តថែមទៀត៕ ដោយ៖ អ្នកតាម្ចាស់ព្រៃ

Loading...