ចុម! ចិនបើកហ្គេម Onlin នៅខាងជើងផ្សារសំណង់១២បង្កប់ល្បែងសុីសងខុសច្បាប់តើអាជ្ញាធរខណ្ឌទួលគោកដឹងឫអត់ណ!...?

January 16, 2019 193

   ភ្នំពេញ៖ ប្រជាពលរដ្ឋបានរាយការមកថាមានជនជាតិចិនបើកហ្គេម Onlin នៅខាងជើងផ្សារសំណង់១២បង្កប់ល្បែងសុីសងខុសច្បាប់តើអាជ្ញាធរខណ្ឌទួលគោកបានដឹងឫទេ។
ប្រភពច្បាស់ការមួយបានបង្ហើបអោយអង្គភាពCSNDAILY ដឹងថាទីតាំងអ៊ីនធើណែត
ហ្គេម Onlin ដែលគេសង្ស័យថាមានបង្កប់ល្បែសុីសងភ្នាល់ច្រើនប្រភេទនោះគឺស្ថិតនៅតាមបណ្តាយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោករាជធានីភ្នំពេញគឺនៅខាងជើងផ្សារសំណង់១២តែម្តងហើយត្រូវបានគេសង្ស័យថាម្ចាស់ទីតាំងជាជនជាតិចិនទៀតផងព្រោះតែហេតុអ្វី...?
ប្រភពបន្តថាទីតាំងអ៊ីនធើណែតខាងលើនេះ បាននឹងកំពង់ដំណើរការលេងទាំងយប់ទាំងថ្ងៃ ដោយរលូន គ្មានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ថណាមួយហ៊ានចុះបង្ក្រាបឡើយហើយត្រូវបានគេសង្ស័យថាម្ចាស់ទីតាំងជាជនជាតិចិននោះអាចនិងបង់លុយបង់កាក់អោយសមត្ថកិច្ចពាក់ចាប់ពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើទេដឹងទើបលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងលោកអធិការខណ្ឌមិនហ៊ានចុះបង្ក្រាប...?
   ប្រភពបន្តថា ទីតាំងអ៊ីនធើណែតខាងលើនេះ មិនត្រឹមតែជាទីតាំងសម្រាប់ប្រព្រឹត្តិល្បែងស៊ីសងនេាះទេ តែទីតាំងនេះក៏ជាទីតាំងអំណោយផលអោយក្រុមជនជួញដូរគ្រឿងញៀន ដែលទៅពពាក់ពពូនគ្នាមកចរាចនិងជួញដូរថ្នាំញៀន នៅទីនោះផងដែរ ។ 

ប្រជាពលរដ្ឋ រស់នៅតំបន់នេាះ បានអោយដឹងថា ទីតាំងនេះ គឺបើកទាំងយប់ទាំងថ្ងៃមិនខ្វល់ខ្វាយពីអ្វីទាំងអស់ បន្ថែមពីនេះ គេតែងសង្គេតឃើញមានក្រុមក្មេងទំនើង ក្មេងស្ទាវបងតូចបងធំ និងក្រុមជួញដូរថ្នាំញៀនជាពិសេសគឺជនបរទេស តែងចេញចូលក្នុងទីតាំងអ៊នធើណែតនេះជារៀងរាល់ថ្ងៃ ជាហេតុបង្កជាការព្រួយបារម្ភ និងបង្កភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជំវិញទីតាំងនេាះ អំពីបញ្ហាសន្តិសុខសុវត្ថិភាពខ្លាំងបំផុត ។ 
ដូច្នេះពលរដ្ឋស្នើរសុំអោយលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មេត្តាដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងខាងលើនេះ អោយខានតែបានផង ដើម្បីធានាបាននូវសុខសន្តិភាពចំពេាះការរស់នៅរបស់ពួកគាត់ ព្រេាះមន្ត្រីនគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងអធិការខណ្ឌហាក់គ្មានចំណាត់ការចំពេាះទីតាំងនេះសេាះ ដូចជាត្រូវរូវគ្នាជាមួយម្ចាស់ទីតាំងក៍មិនដឹង។
   គួរំលឹកថាកាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៩នេះលោក ជា ពីសី អភិបាលនគណៈអភិបាលខណ្ឌឫស្សីកែវបានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងអ៊ីនធើណែតដែលមានស្លាកសញ្ញាដូចគ្នានេះនៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវហើយចាំមើលលោកឯក ឃុន ដឿន អភិបាលខណ្ឌទួលគោកហ៊ានដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងអ៊ីនធើណែតនៅផ្លូវ២៦៥ ខាងជើងផ្សារសំណង់១២ក្នុងសង្កាត់ទឹកល្អក់៣ដែឫទេ៕

Loading...